កីឡាករ Franck Kessie នៅសប្តាហ៍នេះ ត្រូវបានគេជឿជាក់ថា នឹងអាចធ្វើការចាកចេញពីក្លឹប ដើម្បីទៅចូលរួម ជាមួយនឹងក្លឹបថ្មីហើយ នៅរដូវក្តៅនេះ។

Barcelona ត្រូវបានគេជឿជាក់ថា កំពុងចាប់អារម្មណ៍ជាងគេបំផុត ជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប AC Milan រូបនេះ ខណៈដែលកីឡាកររូបនេះ នឹងត្រូវសម្រេចចិត្តចុងក្រោយ នៅក្នុងខែមិនាខាងមុខនេះហើយ។
កីឡាករខ្សែបម្រើរូបនេះ មានកុងត្រាបច្ចុប្បន្ន នៅត្រឹមតែចុងរដូវកាលប៉ុណ្ណោះ ហើយមិនមានសញ្ញាវិជ្ជមានថា នឹងអាចយល់ព្រមក្នុងការបន្តកុងត្រា ជាមួយនឹង San Siro ទៀតឡើយ ហើយមកដល់ពេលនេះ ក្រៅតែពី Barcelona ហើយនោះក្លឹបជាច្រើនទៀត ដូចជា Inter Milan និង Spurs ក៏កំពុងតាមចង់បានគាត់ដូចគ្នាផងដែរ ប្រែសម្រួល៖ស៊ុនលី
