ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់កសិដ្ឋាន អមរៈប៉ះ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧វគ្គផ្តាច់ព្រ័ត្រនៃព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ ខេត្តប្រចាំ ឆ្នាំ២០២២ រៀបចំមន្ទីអប់រំយុវជន និង កីឡាខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាពតំណាង ឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតកីឡាបាល់ទាត់ អាយុក្រោម ១៥ ឆ្នាំ ។
សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ររួមមានក្រុមបាល់ទាត់ សាលាតម្រង់ទិសអាយុក្រោម ១៥ ឆ្នាំចាញ់ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧ លទ្ធផល ២ទល់០ ចំណែកក្រុមបាល់ទាត់ យុវជនស្ម័គ្រចិត្ត ស្រុកកណ្តាលស្ទឹង ចាញ់ក្រុមបាល់ទាត់កសិដ្ឋានអមរៈលទ្ធផល ២ទល់០ កាលប្រព្រឹត្តឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្តាល។
ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមាន ការចង្អុល បង្ហាញពីលោក អភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត ។ ការប្រកួតពានថ្នាក់ខេត្ត ឆ្នាំនេះមានការធ្លាក់ចុះ នូវក្រុមចូលរួមមួយចំនួន បើធៀបដោយសារ តែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ ។
ការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលមានក្រុមចូលរួមចំនួន៩ក្រុមរួមមានក្រុមបាល់ទាត់កសិដ្ឋានអមរៈ ក្រុមបាល់ទាត់ស្អាងយើងស្អាត ក្រុមបាល់ទាត់សាលាតម្រង់ទិសអាយុក្រោម ១៥ ឆ្នាំ ក្រុមបាល់ទាត់ ក្រុមបាល់ទាត់រដ្ឋបាល ឃុំកំពង់ស្វាយ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧ ក្រុមបាល់ទាត់ស្តេច គ្រុឌ ក្រុមបាល់ទាត់យុវជន ភូមិស្ទឹងជ្រៅ ក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្តស្រុកកណ្តាលស្ទឹង និងក្រុមបាល់ទាត់ហនុមានស្វាយរលំ ៕