កីឡា

កីឡាការិនី​ រត់ប្រណាំង អាមេរិក Richardson រិះគន់សេចក្តីសម្រេច របស់ Valieva

អាមេរិក ៖ កីឡាការិនីរត់ប្រណាំង របស់សហរដ្ឋអាមេរិក Sha’Carri Richardson បានថ្កោលទោស ការសម្រេចចិត្ត អនុញ្ញាតឲ្យ Kamila Valieva បន្តប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា បើទោះបីជាមានការធ្វើតេស្តិ៍ ថ្នាំវិជ្ជមានក៏ដោយ ផ្ទុយពីករណីជាមួយ នឹងការព្យួរសារ ធាតុហាមឃាត់ ក្នុងកីឡា ផ្ទាល់ខ្លួន របស់នាងពីព្រឹត្តិការណ៍ Tokyo Games កាលពីឆ្នាំមុនយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

កីឡាការិនី Richardson ត្រូវបានហាមប្រាម មិនឲ្យចូលរួមប្រកួតកីឡាអូឡាំពិក បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានចំពោះកញ្ឆា កំឡុងពេលការសាកល្បង លើផ្លូវរត់ និងទីលាន របស់សហរដ្ឋអាមេរិក នៅ Eugene ជាកន្លែងដែលនាងបានឈ្នះការ រត់ចម្ងាយ ១00 ម៉ែត្រ។ Texan អាយុ ២១ ឆ្នាំត្រូវបានផ្អាកជាបន្តបន្ទាប់ អស់រយៈពេល ៣0 ថ្ងៃ ដែលធ្វើឲ្យនាងមិនមាន សិទ្ធិចូលរួមនៅប្រទេសជប៉ុន ជាកន្លែងដែលនាងត្រូវបានគេផ្តល់ ឲ្យថាជាអ្នកប្រកួតប្រជែងមេដាយ ។

កីឡាការិនីជិះស្គីជនជាតិ រុស្ស៊ី Valieva ត្រូវបានគេជម្រះឲ្យទៅប្រកួតម្តងទៀត នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉េកាំង បើទោះជាមិនបាន ធ្វើតេស្តិ៍សារធាតុហាមឃាត់ក្នុងកីឡាក៏ដោយ ។ សេចក្តីសម្រេចរបស់តុលាការ អាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បាននិយាយថា មានកាលៈទេសៈពិសេសជុំវិញ Valieva អាយុ ១៥ ឆ្នាំ រួមទាំងអាយុរបស់នាងផងដែរ ។

ប៉ុន្តែសេចក្តីសម្រេច របស់ CAS បានបរាជ័យក្នុងការ ធ្វើឲ្យ Richardson ចាប់អារម្មណ៍។ ឆ្លើយតបនៅលើ Twitter ទៅកាន់ជួរឈរនៅ USA Today ពណ៌នាការសម្រេចចិត្ត របស់ Valieva ថាជា “ទះមុខ” សម្រាប់អត្តពលិកស្អាត Richardson បានសរសេរថា “តើយើងអាចទទួល បានចម្លើយដ៏រឹងមាំអំពីភាពខុសគ្នា នៃស្ថានភាពនិងមីនរបស់នាងទេ ?

ម្តាយរបស់ខ្ញុំបានស្លាប់ ហើយខ្ញុំ មិនអាចរត់បានទេ ហើយក៏ត្រូវបានគេពេញចិត្ត ឲ្យជាប់ចំណាត់ថ្នាក់លេខ ៣ ។ ភាពខុសគ្នាតែមួយគត់ ដែលខ្ញុំឃើញគឺខ្ញុំជានារីស្បែកខ្មៅ ។ Richardson បានសារភាពថា បានប្រើប្រាស់កញ្ឆាបន្ទាប់ ពីការធ្វើតេស្តវិជ្ជមាន របស់នាងកាលពីឆ្នាំមុន ដោយនិយាយថា នាងបានលេបថ្នាំបន្ទាប់ពីដឹង ពីការស្លាប់របស់ម្តាយនាង ៕ដោយ៖លី ភីលីព

Most Popular

To Top