កីឡា

Rooney ប្រាប់ឈ្មោះកីឡាករម្នាក់​ ដែលគាត់ចូលចិត្តលេង ជាមួយបំផុត តែមិន CR7 ឡើយ

អតីតកីឡាករឆ្នើម របស់ជម្រើសជាតិអង់គ្លេស និងបិសាចក្រហម Man UTD លោក Wayne Rooney កន្លងមកធ្លាប់បានរីករាយ នឹងអាជីពជាកីឡាករយ៉ាងខ្លាំង ទោះបីជាបានចាប់ដៃគូ ប្រយុទ្ធជាមួយនឹង កីឡាករល្បីៗលំដាប់ពិភពលោក ជាច្រើនក្តីមានទាំង Owen, CR7, Tevez និង Ibrahimovic ផង ។

ទោះបីជាយ៉ាងណាក្តី អតីតកីឡាកររូបនេះ បានបង្ហើបថា មានតែកីឡាករម្នាក់គត់ ដែលគាត់ចូលចិត្តចាប់ដៃគូ លេងជាមួយគ្នាខ្លាំងជាងគេ ប៉ុន្តែនោះគឺមិនមែនជាកីឡាករ CR7 ឡើយដែលម្នាក់នោះគឺជាកីឡាករ អាហ្សង់ទីន Carlos Tevez ទៅវិញ។

លោក Rooney បាននិយាយថា ៖ សម្រាប់Tevez ខ្ញុំពិតជាចូលចិត្ត អំពីអ្វី ដែលជាទំនាក់ទំនង រវាងយើងជាមួយគ្នា ។ យើងទាំងពីរនាក់ចាប់ដៃគូគ្នា នៅតំបន់ប្រយុទ្ធបានយ៉ាង យល់ចិត្តគ្នា បំផុត។ Tevez អាចលេង ប្តូរតំណែងជាមួយខ្ញុំ បានទោះជាមួយនឹងអាវលេខ១០ ឬអាវលេខ៩ក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top