កីឡា

Conte រិះគន់បញ្ហា កំសោយការងារ ដោះដូររបស់ Spurs

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Spurs លោក Antonio Conte បានធ្វើការ រិះគន់ចំៗទៅលើយុទ្ធសាស្ត្រ នៃការដោះដូររបស់ក្លឹប ដែលវាកំពុងបានធ្វើឲ្យមានកម្លាំង របស់ក្រុមចុះខ្សោយជាបន្តបន្ទាប់ ។

ក្លឹបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងមួយនេះបានចុះហត្ថលេខាទិញកីឡាករបានតែ២នាក់ប៉ុណ្ណោះកាលពីខែមករាកន្លងមកពីក្លឹប Juventus គឺកីឡាករ Rodrigo Bentancur និងកីឡាករ Dejan Kulusevski។

លោក Conte បានបញ្ជាក់ថាក្រុមរបស់លោកមិនទាន់ខ្លាំងគ្រប់គ្រាន់នៅឡើយជាពិសេសនៅពេលដែលក្លឹបបានអនុញ្ញាតិឲ្យ DeleAlli ចាកចេញទៅ Everton ដោយមិនមានតម្លៃខ្លួនកីឡាករ Ndombele ទៅ Lyon ហើយ Celso និង Gil ខ្ចីជើង
ទៅ Villareal និង Valencia ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top