កីឡា

Raphinha កំពុងរងចាំសំណើរពីក្លឹបធំៗ​ នៅអឺរ៉ុបមុនចរចា ជាមួយនឹង Leeds រឿងកុងត្រា

កីឡាករឆ្នើមខ្សែប្រយុទ្ធប្រេស៊ីល Raphina ត្រូវបាន The Goal ចេញផ្សាយថា កំពុងរងចាំសំណើ សុំចរចាពីសំណាក់ក្លឹបធំៗអឺរ៉ុបខណៈដែលកុងត្រាថ្មីជាមួយនឹង Leeds ត្រូវបានពន្យាពេលពិភាក្សារហូតមក ។

តារាឆ្នើមរូបនេះបានបង្ហាញ សមត្ថភាពយ៉ាងអស្ចារ្យក្នុងនាមជាកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបនៅរដូវ កាលកន្លងមកនេះហើយ កាលពីខែមករាកន្លងRaphina ធ្លាប់ទទួលបានសំណើ ចំនួន២រួចមកហើយ ប៉ុន្តែមិនបានជោគជ័យ។

ទោះបីជាយ៉ាង ណាក្តី កីឡាករ ប្រេស៊ីលរូបនេះ នៅសល់កុងត្រា ដែលមានរយៈពេល២ឆ្នាំទៀត ជាមួយនឹង ក្លឹបប៉ុន្តែរំពឹងទុកថា នឹងសម្រេចចិត្តចាកចេញ នៅរដូវក្តៅ ខាងមុខនេះ ហើយនៅពេលដែលកីឡាករនឹងទទួលបានសំណើ ណាមួយពីក្លឹបថ្មីដែលខ្លួនចង់ចូលរួម។

គួរឲ្យដឹងដែរថា២១ប្រកួត រដូវកាលកន្លងមកចុងក្រោយនេះ Rapinha អាចស៊ុតបាន៨គ្រាប់ហើយ ជាកីឡាកររកបានគ្រាប់បាល់ច្រើន ជាងគេនៅក្នុងក្លឹបហើយក៏ ជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top