កីឡា

Belotti កំពុងរងចាំសំណើ ពីក្លឹប Inter Milan

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Torino កីឡាករ Andrea Belotti ត្រូវបាន the Calciomercato ចេញផ្សាយកំពុងរងចាំសំណើរមួយពីក្លឹបយក្សអ៊ីតាលី Inter Milan ដើម្បីអាចធ្វើការជាមួយគ្នានៅរដូវកាលក្រោយ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានសម្រេចចិត្តមិនបន្តកុងត្រាថ្មី និងទុកឲ្យពេលវេលា ដែលនៅសេសសល់នៅក្នុងកុងត្រា អស់សុពលភាព ដើម្បីអាចធ្វើការចាក ចេញពី Torino ដោយមិនមានតម្លៃខ្លួន ឡើយនៅរដូវក្តៅខាងមុខ។

កីឡាករ Belotti បានទទួលចំណាប់ អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនប៉ុន្តែមិនទាន់មាន Inter Milan នៅឡើយដែលជាក្លឹបកីឡាករប្រាថ្នាចង់ លេងជាមួយពីព្រោះគិតថាវានឹង ធ្វើឲ្យឱកាស របស់ខ្លួនក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិ កាន់តែមានច្រើនឡើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top