តារាឆ្នើមកីឡាករខ្សែបម្រើសញ្ជាតិ ប្រេស៊ីល Jorginho របស់ក្លឹបតោខៀវ Chelsea នៅសប្តាហ៍នេះ បានធ្វើការសារភាព
ថាមានគ្រាមួយដែលគាត់ពិតជាចង់ ប្រកបអាជីពក្រោមការដឹកនាំ របស់លោក Pep Guardiola បំផុត។
Jorgihno ទោះបីជាយ៉ាងណាក្តីបានសម្រេចក្តីស្រម៉ៃ យ៉ាងល្អមួយទៅហើយ សម្រាប់ក្លឹបតោខៀវ Chelsea ដែលជាក្លឹបបច្ចុប្បន្ន របស់ខ្លួននិងជាពិសេស សម្រាប់ជម្រើសជាតិកាលពីឆ្នាំ២០២១ ដែលជាពេលវេលាដ៏អស្ចារ្យមិនអាចបំភ្លេចបាន ឡើយទាំងការលើកពាន Champions League និងការលើកពានអឺរ៉ូសម្រាប់អ៊ីតាលី។
ប៉ុន្តែបុរសជនជាតិប្រេស៊ីលរូបនេះ បានសារភាពថាគាត់ពិតជាចង់ មានបំណងនិងក្តីសុបិន្តយ៉ាងខ្លាំង ក្នុងការលេងជាមួយនឹងគ្រូបង្វឹកអេស្បាញ លោក Pep Guardiola ជាពិសេសគ្រាដែលគ្រូបង្វឹករូបនេះ កំពុងមានវត្តមានជាមួយនឹង Barcelona កាលពីជាងមួយទសវត្សមុន មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី