ជាជ័យជំនះដំបូងរបស់លោក Conte គ្រូបង្វឹករបស់ Spurs ក្នុងការប្រកួតនៅទឹកដីរបស់ Ethihad stadium ក្រោមការដឹកនាំរបស់លោក Pepហើយក៏បានធ្វើឲ្យ Man City បាត់បង់៣ពិន្ទុដើម្បីបន្តនាំមុខគេក្នុងតារាងផងដែរ។
ម្ចាស់ផ្ទះ Man City ប្រកួតយប់មិញអាចគ្រប់គ្រងបាល់ បានរហូតទៅដល់៧១ភាគរយនិងស៊ុតចេញបានទៅដល់១៥ដងខណៈដែល Spursស៊ុតបានត្រឹមតែ៦តែចំគោលដៅ៥ដងច្រើនជាង Man City ស៊ុតចំ គោលដៅ តែ៤ដងប៉ុណ្ណោះ។
គ្រាប់បាល់កើតឡើងនៅក្នុងការប្រកួតមានចំនួនដល់ទៅ៥ដង ខណៈដែលគ្រាប់បាល់ដំបូងធ្វើឡើងតាំងតែពិនាទីទី៤ដោយខ្សែប្រយុទ្ធចំណូលថ្មីរបស់ Spurs កីឡាករ Kulusevski ។ មុនចប់តង់ទី១កីឡាករ Gundogan តាមបានស្មើមកវិញ។

នាទីទី៥៩កីឡាករខ្សែប្រយុទ្ធ Kane រកបានមួយគ្រាប់នាំមុខវិញសាជាថ្មីហើយការប្រកួតអូសបន្លាយដល់នាទីចុងក្រោយទើប Mahrez អាចរកបាន១គ្រាប់តាមស្មើនៅនាទីទី៩០បូក២ប៉ុន្តែ មិនដល់៣នាទីផង Kane ក៏ស៊ុតបាល់ជ័យជំនះនៅនាទីទី៩០បូក៥ឲ្យ Spurs៕
ប្រែសម្រួល៖ស៊ុនលី
