លោក Thomas Tuchel បាននិយាយថា នៅពេលនេះមិនមែនជាពេល ដែលត្រូវសើចចំអក ឬបន្ទោសទៅលើខ្សែប្រយុទ្ធ Romelu Lukaku ឡើយ ចំពោះបញ្ហាធ្លាក់ទម្រង់លេងរបស់គេ។
Lukaku បានប៉ះបាល់តែ៧ដងប៉ុណ្ណោះ ក្នុងការប្រកួតដែលក្រុម Chelsea យកឈ្នះលើក្រុម Crystal Palace បាន ១-០។ ដោយនេះជាចំនួនស្ថិតិ ប៉ះបាល់តិចបំផុត របស់កីឡាករនៅ Premier League ពេលពួកគេចូលលេងពេញ៩០នាទី ដោយគិតចាប់តាំង ពីឆ្នាំ២០០៣មក។ ខណៈដែលការធ្វើមិនបានល្អនេះដែរ ក៏មានមតិរិះគន់ច្រើនទៅលើកីឡាករបែលហ្សិកនេះដែរ។

យ៉ាងណាសម្រាប់លោក Tuchel បាននិយាយថា៖ “គាត់កំពុងស្ថិតនៅស្ថានភាពមិនល្អ ហើយយើងនឹងការពារគាត់។ Romelu តែងតែស្ថិតនៅផ្នែកមួយ នៃការរកដំណោះស្រាយ។ ច្បាស់ណាស់នេះមិនមែនជាអ្វី ដែលយើងចង់បានពីគាត់ទេ ហើយគាត់ក៏មិនចង់ធ្វើមិនបានល្អបែបនេះដែរ។ វាមិនមែនជាពេលសម្រាប់សើចចំអកដល់គាត់ និងនិយាយកំប្លែងដាក់គាត់ឡើយ”៕ Source: Sabay
