ឌូបៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករវាយកូនបាល់លំដាប់កំពូល Novak Djokovic បានឈ្នះការប្រកួតទី ២ របស់លោក និងជាកីឡាករវាយកូនបាល់ទី១ប្រចាំឆ្នាំ នៅពេលលោកបានផ្តួល Karen Khachanov ៦-៣ និង៧-៦ (២) កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គ ១/៤នៃការប្រកួតជើងឯកឌូបៃ ។
កីឡាករ Djokovic មិនអាចការពារជើងឯក Australian Open របស់លោកកាលពីខែមុនទេ ដោយសារលោកត្រូវបានគេនិរទេស ចេញពីប្រទេស ដោយសារមិនបានចាក់វ៉ាក់សាំង ការពារមេរោគឆ្លង ។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៤ឆ្នាំរូបនេះ បាននិយាយថា លោកខកខានលេង ការប្រកួតប្រជែង។
កីឡាករ Djokovic បាននិយាយនៅក្នុងបទសម្ភាសន៍នៅតុលាការ បន្ទាប់ពីបានផ្តួលគូប្រជែងរុស្ស៊ី របស់លោកថា នេះគឺជា ជីវិតរបស់ខ្ញុំ នេះជាអ្វីដែលខ្ញុំ ដឹងដើម្បីធ្វើ ហើយខ្ញុំនៅតែបន្តទៅមុខអស់រយៈពេល ២0 ឆ្នាំចុងក្រោយនេះ ។ កីឡាវាយកូនបាល់អាជីព គឺជាសេចក្តីស្រឡាញ់របស់ខ្ញុំ ខ្ញុំរីករាយនឹងការ ធ្វើដំណើរ ខ្ញុំរីករាយនឹងការលេង ខ្ញុំរីករាយនឹងសង្ឃឹមថា នឹងនាំយកអារម្មណ៍វិជ្ជមាន និងអនុស្សាវរីយ៍ខ្លះដល់អ្នកមកទស្សនា ។
កីឡករ Djokovic ជាកីឡាករឈ្នះ៥ដង ក្នុងព្រឹត្តិការណ៍នេះ បន្ទាប់មក លោកនឹងប្រកួតជម្រុះឆេក Jiri Vesely ដែលបានឡើងទៅវគ្គបន្ត ដោយយកឈ្នះកីឡាករ Roberto Bautista Agut លទ្ធផល ៦-២ និង ៦-៤ ។ ការប្រកួតជម្រុះរបស់អាមេរិក Mackenzie McDonald បានយកឈ្នះកីឡាករ Filip Krajinovic លទ្ធផល ៦-៤ និង៧-៦ (៧) ដើម្បីឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងកីឡាករ Andrey Rublev របស់រុស្ស៊ី ។
McDonald បានធ្វើឲ្យ Aslan Karatsev កីឡាកររុស្ស៊ីទី៧ខកចិត្តម្នាក់ទៀតនៅជុំទីមួយ។ Rublev បានឈ្នះការប្រកួត Open 13 ក្នុងទីក្រុង Marseille កាលពីថ្ងៃអាទិត្យ បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយយកឈ្នះ Soonwoo Kwon លទ្ធផល ៤-៦, ៦-0 និង ៦-៣ ៕ដោយ៖លី ភីលីព