កីឡាករប៉ទុយហ្គាល់ CR7 វ័យ៣៧ឆ្នាំទៅហើយនៅសប្តាហ៍នេះ បានងបង្ហើបអំពីបំណងប្រាថ្នា ក្នុងការបន្តលេងបាល់ទាត់អាជីពបន្ថែមទៀត នៅក្នុងពេលវេលា ដែលនៅសេសសល់ប៉ុន្មានឆ្នាំខាងមុខទៀត។

កីឡាកររូបនេះ បានសារភាពថា គាត់ពិតជានៅសល់ពេលវេលាច្រើនឆ្នាំទៀត ដែលអាចនៅលេងបាល់បានហើយជឿជាក់ថា នឹងអាចបន្តលើកពានរង្វាន់ជូនក្លឹប និងពានផ្ទាល់ខ្លួន បានថែមទៀតផងដែរ ដែលនេះមានន័យថា គាត់នឹងបន្តលេងរហូតដល់អាយុ ជាង៤០ឆ្នាំជាមិនខាន។
គួរឲ្យដឹងដែរថាម្ចាស់ពានរង្វាន់ Ballon d’or វ័យ៣៧ឆ្នាំរូបនេះ ធ្លាប់បានលេងឲ្យក្លឹបកំពូលៗ ដូចជា Sporting, Real Madrid, Juventus និង Man UTD ចំនួន២លើកមកហើយ ហើយចុងក្រោយនេះ គេជឿជាក់ថាគាត់នឹងអាចបញ្ចប់អាជីព នៅជាមួយនឹងក្លឹបដំបូងរបស់គាត់គឺ Sporting ៕ ប្រែសម្រួល៖ស៊ុនលី
