កីឡា

Pulisic លើកសរសើរ Salah ជាច្រើនមុនប្រកួតផ្តាច់ព្រ័ត្រ Carabao Cup

កិឡាករឆ្នើមអាមេរិក Christina Pulisic នៅថ្ងៃនេះបានលើកឡើងថាគាត់ កំពុងតែធ្វើការរៀនសូត្រជាច្រើន ពីសំណាក់កំពូលកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Mo Salah ជាពិសេសក្នុងពេលដែល ទំរង់លេងរបស់គាត់ កំពុងឈានដល់កម្រិតល្អបំផុតនៅពេលនេះ។

គួរឲ្យដឹងដែរថាក្រុមតោខៀវ Chelsea របស់លោក Thomoas Tuchel នឹងត្រូវជួបជាមួយនឹងក្រុមលោក Jurgen Klopp នៅក្នុងទឹកដីកីឡាដ្ឋានអង់គ្លេស Wembley Stadium នៅយប់ថ្ងៃអាទិត្យនេះ ជាការប្រកួតផ្តាច់ព្រ័ត្រ លើកពាន Carabao Cup។

ទាំងកីឡាករ Pulisic និង Salah នឹងត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាកីឡាករដ៏សំខាន់ សម្រាប់ក្រុមរបស់គេរៀងខ្លួន ដែលនេះមានន័យថា Pulisic ចាំបាច់ត្រូវតែធ្វើការសិក្សាជាមុន ចំពោះទំរង់លេងរបស់កីឡាករ Salah មុនការប្រកួតយប់ស្អែកនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top