កីឡាករវ័យ៤០ឆ្នាំ Zlatan Ibrahimovic នៅសប្តាហ៍នេះបានធ្វើការសន្យាសាជាថ្មីថា នឹងមិនបញ្ចប់អាជីព របស់គាត់ឡើយ ប្រសិនបើមិនទាន់អាច លើកពានរង្វាន់ណាមួយ ជាមួយនឹងក្លឹបជាលើកចុងក្រោយទេនោះ។

កីឡាកររូបនេះ បានសម្រេចចិត្តវិលត្រឡប់ មកចូលរួមជាមួយនឹង AC Milan វិញកាលពីឆ្នាំ២០២០ បន្ទាប់ពីបានចូលរួម ជាមួយនឹងក្លឹបលីគកំពូលអាមេរិក និងបន្តទៅក្លឹបបិសាចក្រហម Man UTD និងលើកពាន Europa League កាលពីរដូវកាល ២០១៦-២០១៧ និងដោយបានអះអាងថា នឹងមកជួយក្លឹបដើម្បីលើកពានអ៊ីតាលីឡើងវិញផងដែរ។
ទោះបីជាយ៉ាងណាក្តី មកដល់រដូវកាលថ្មីនេះ កីឡាករ Ibrahimovic នៅមិនទាន់អាចបង្ហាញខ្លួន បានប្រកួតណាមួយនៅឡើយ ដោយសារបញ្ហារបួសមួយចំនួន ប៉ុន្តែលោកបានចេញមកធ្វើការបញ្ជាក់សាជាថ្មីថា នឹងមិនចូលនិវត្ត ឬចាកចេញឡើយ ប្រសិនបើមិនបានលើកពានរង្វាន់ អ្វីសោះនៅទីនេះ៕ ប្រែសម្រួល៖ស៊ុនលី
