កីឡា

តួកគី ព្រមាននាវាចម្បាំង កុំឲ្យឆ្លងកាត់ច្រកសមុទ្រ ចំនួន២ លើកលែងតែការត្រឡប់ ទៅមូលដ្ឋានទ័ពវិញ

អង់ការ៉ា ៖ ប្រទេសតួកគីបានព្រមានថា នាវាចម្បាំងនៃសមុទ្រខ្មៅ និងប្រទេសមិនមែនសមុទ្រខ្មៅ មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Bosphorus និង Dardanelles នោះទេ ស្របតាមអនុសញ្ញា Montreux នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងបានជូនដំណឹងដល់ប្រទេសជាប់ទន្លេ និងមិនជាប់ទន្លេទាំងអស់ ប្រឆាំងនឹងការឱ្យនាវាចម្បាំងរបស់ពួកគេឆ្លង កាត់ច្រកសមុទ្រ” ។

លោកបានលើកឡើងថា “យើងបានអនុវត្តនូវអ្វីដែលអនុសញ្ញា Montreux មាន ហើយយើងនឹងធ្វើដូច្នេះចាប់ពីពេលនេះតទៅ។ មិនទាន់មានផ្លូវឆ្លងកាត់ ឬសំណើសុំឆ្លងកាត់ច្រកសមុទ្រទេ រហូតមកដល់ថ្ងៃនេះ”។

រដ្ឋមន្ត្រីតួកគីបានកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនាវាចម្បាំង ត្រឡប់ទៅមូលដ្ឋាន របស់ខ្លួននៅសមុទ្រខ្មៅវិញនោះ ការឆ្លងកាត់មិនអាចរារាំងបាននោះទេ ។

នៅក្រោមអនុសញ្ញា Montreux ឆ្នាំ១៩៣៦ តួកគីមានការគ្រប់គ្រងលើការដឹកជញ្ជូន កងទ័ពជើងទឹកតាមរយៈ Bosporus និង Dardanelles ដែលតភ្ជាប់សមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេ ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យតួកគីកាត់ផ្តាច់ការដឹកជញ្ជូន នាវាយោធាឆ្លងកាត់ច្រកសមុទ្រ ក្នុងអំឡុងពេលសង្រ្គាម លើកលែងតែនាវា ដែលត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top