កីឡា

រកឃើញម្ចាស់មេដាយមាស​ នៃការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២០-២០២១

ភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២សម្រាប់ វិញ្ញាសាអត្តពលកម្មកុមារា និងកុមារីបានបញ្ចប់៣វិញ្ញាសាហើយ នាថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

វិញ្ញាសាអត្តពលកម្មកុមារជាក្រុម ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើស្រុកខ្សាច់កណ្តាល និងចំណាត់ថ្នាក់លេខ៣ បានទៅលើស្រុកស្អាង ចំពោះវិញ្ញាសារត់ល្បឿន ៦០ ម៉ែត្រកុមារា ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ផល សុបញ្ញា (ស្រុកកណ្តាលស្ទឹង) ចំណាត់ថ្នាក់លេខ២ បានទៅលើកីលា មាន ធារ៉ា (ស្រុកពញ្ញាឮ) និងចំណាត់ថ្នាក់លេខ៣បានកីឡាករ ប៊ុនរិន ប្រុសមាស (ស្រុកខ្សាច់កណ្តាល) ។

វិញ្ញាសារត់ល្បឿន៦០ម៉ែត្រកុមារី ចំណាត់ថ្នាក់លេខ១ បានទៅលើ កីឡាការិនី លឹម ស្រីសេរីនីណា (ស្រុកអង្គស្នួល) ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី គន់ បូរី (ស្រុកពញាឮ) ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករិនី រ៉ាន់ ស្រីនាង (ស្រុកខ្សាច់កណ្តាល) ។
លោក គួង លី អនុប្រធានការិយាល័យអប់រំកាយ និងកីឡាទទួលបន្ទុកបាល់ទាត់ បាននិយាយថា ការប្រកួតកីឡាបាល៉ទាត់កុមារា និងកុមារី ឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងនោះ ក្រុមបាល់ទាត់កុមារាបឋមសិក្សាស្រុកល្វាឯម ប៉ះជាមួយក្រុមបាល់ទាត់កុមារាបឋមសិក្សាស្រុកកៀនស្វាយ ដណ្តើមយកលេខ៣ ចំណែកក្រុមបាល់ទាត់កុមារាបឋមសិក្សាស្រុកខ្សាច់កណ្តាល ប្រកួតក្រុមបាល់ទាត់កុមារាបឋមសិក្សាស្រុកកណ្តាលស្ទឹង ដណ្តើមយកជើងឯកប្រចាំឆ្នាំ ២០២១-២០២២ ។

លោក ពេជ្រ ណារ៉េត អនុប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សបឋម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះនៅភ្នំពេញ ។
លោកបានបន្តថា ព្រឹត្តិការណ៍នេះដែលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡា៤ប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

Most Popular

To Top