កីឡា

លោក ម៉ុង ប៊ុនថា ជួបសំណេះសំណាល់ ជាមួយលោក-អ្នកគ្រូបង្វឹក និងក្រុមអត្តពលិកវូស៊ូ កំពុងហ្វឹកហាត់ បិទខ្ទប់នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ ៖ នាថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ លោក ម៉ុង ប៊ុនថា ជាអតីតកីឡាករវូស៊ូ និងជាអ្នកគាំទ្រក្លិបព្រះកុសុម: និងជាជំនួយការលោកស្រី អន ស៊ុនវិឡៃ និងលោកឧកញ៉ា ជាប្រឹក្សាសហព័ន្ធកីឡាវូស៊ូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល់ សួរសុខទុក និងនាំយកគ្រឿងបរិភោគជូនលោកគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីវូស៊ូ ជាក្រុមជម្រើសជាតិ កំពុងហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។

លោក ម៉ុង ប៊ុនថា បានមានប្រសាសន៍ថា លោកជាអតីតកីឡាការិនីវូស៊ូ កាលនៅរៀន ថ្នាក់វិទ្យាល័យ និងរៀន នៅមហាវិទ្យាល័យ បានឆ្លៀត ពេលហាត់ហ្វឹកហ្វឺនជាប្រចាំ និងបានចូលរួមការប្រកួតជ្រើស រើសជើងឯក ថ្នាក់ជាតិ ច្រើនដង និងទទួលបានមេដាយថ្នាក់ជាតិបន្តបន្ទាប់ និងដោយជាប់រវល់ ក្នុងការងារប្រចាំថ្ងៃរច្រើនបានឃ្លាតមួយរយៈ ប៉ុន្តែនៅតែមានការស្រឡាញ់ ចូលចិត្តកីឡាវូស៊ូគ្រប់ពេលវេលា ។
ដោយបានទទួលព័ត៌មានថា ក្រុមកីឡាជម្រើសជាតិវូស៊ូយើង កំពុងហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ មានការខ្វះខាតអាល់កុលប្រើប្រាស់ កញ្ញាក៏បានស្វះស្វែងរិះរក ជាមួយក្រុមការងារ ដើម្បីបានអាល់កុល និងសម្ភារៈផ្សេងៗ មួយចំនួនជួយក្នុងឳកាសបន្ទាន់នេះ ។

លោកបានបន្តថា ដើម្បីជួយសម្រួលដល់សេចក្តីត្រូវ ការបន្ទាន់ដល់ក្រុមកីឡាជម្រើសជាតិ វូស៊ូយើងកំពុងហាត់ហ្វឹកហ្វឺន បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលត្រៀមទៅចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។ ឆ្លៀតឱកាសដ៍មានតម្លៃនេះ តាំងនាមតំណាងលោក ជា ប៊ុនហេង ប្រធាន សហព័ន្ធកីឡាវូស៊ូកម្ពុជា និងក្នុងនាមនាងខ្ញុំ ជាអនុប្រធានសហព័ន្ធ និងជាអតីតកីឡាការិនីវូស៊ូមួយរូប សូមផ្តល់យោបល់ជូន កីឡាករ-កីឡាការិនីដម្រើសជាតិ វូស៊ូយើងថា ត្រូវធ្វើអនា ម័យកីឡាជាប្រចាំ លាងដៃនិងសាប៊ូ ៣កុំ ៣ការពារ ជានិច្ច ដើម្បីមាន សុខភាពល្អ ហ្វឹកហាត់បានល្អ ប្រកួត បានជ័យជម្នះ និងបន្តទៅចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

តាមកញ្ញាបានដឹង កន្លងមកក្រុមកីឡាជម្រើសជាតិវូស៊ូយើង ធ្លាប់ទទួលបានមេដាយបន្តបន្ទាប់ក្នុងការប្រកួតកីឡាSEA GAMES ដូចជាឆ្នាំ២០០៩ នៅប្រទេសឡាវ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូ នេស៊ី ឆ្នាំ ២០១៣ ទទួលបាននៅប្រទេសមីយ៉ាន់ម៉ាជាដើម ដូចនេះសូមកីឡាករ-កីឡាការិនីជម្រើសជាតិ វូស៊ូយើងទាំង អស់គ្នាស៊ូ ស៊ូ ក្នុងការហ្វឹកហាត់ ស្តាប់ការណែនាំរបស់លោកគ្រូ-អ្នកគ្រូបង្វឹក ឈានទៅប្រកួតយកជ័យជម្នះ យកមេដាយជូនប្រទេសជាតិ ឲ្យបានតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (N O C C) និង CAMSOC ។

លោកបន្ថែមទៀតថា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ជូនក្រសួងអប់រំ យុវជន និងកីឡាកម្មាធិការជាតិអូឡាំពិកកម្ពុជា (N O C C) និង CAMSOC ដែលតែងតែយកចិត្តទុកដាក់ ដល់សហព័ន្ធកីឡាវូស៊ូកម្ពុជាគ្រប់ពេល និងសូមអរគុណលោកប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកប្រធានណ្ឌលហ្វឺនហាត់ បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានអនុញ្ញាតឲ្យនាងខ្ញុំ នាំយកអាល់កុលជូនក្រុមកីឡាជម្រើសជាតិ ស៊ូយើងក្នុងឱកាសនេះ ៕

Most Popular

To Top