ក្លឹបយក្សអ៊ីតាលី សាជាថ្មីនៅពេលនេះ កំពុងតែខិតខំប្រឹងប្រែងក្នុង ការរារាំងដំណើរការដោះដូរកីឡាកររខ្សែការពារឆ្នើមម្នាក់របស់ខ្លួនដែលកំពុងត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបអ្នកមានបុណ្យ Barcelona ។

ក្លឹប Barcelonaត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមកញ្ចប់លុយប្រមាណ ជា៤០លានអឺរ៉ុបដើម្បីអាចធ្វើការផ្ទេរ យកកីឡាករខ្សែការពារ Kalidou Koulibaly ឲ្យបាននៅរដូវក្តៅខាងមុខនេះ។
គួរឲ្យដឹងដែរថា Koulibaly បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការ នៃការបន្តកុងត្រាថ្មី ដែលមានន័យថាទាមទារឲ្យ Napoli ក្នុងការបន្ថែមប្រាក់កម្រៃ ឲ្យកាន់តែច្រើនទៀតដើម្បីអាច ធានាដល់ការបន្តស្នាក់នៅ របស់គាត់ជាមួយនឹងក្លឹបបាន ៕
ប្រែសម្រួល៖ស៊ុនលី
