ម្ចាស់ក្លឹបតោខៀវ Chelsea កំពូលមហាសេដ្ឋីជនជាតិរុស្សីលោក Abramovich នៅថ្ងៃនេះបានប្រកាសហើយថាដោយសារបញ្ហាអ៊ុយក្រែននិងរុស្សីពេលនេះពិតជាបានបង្ខំឲ្យគាត់សម្រេចចិត្តលក់ក្លឹបនេះចោល ហើយក្រោយការកាន់កាប់អស់រយៈពេល១៩ឆ្នាំក្រោយមក។
បច្ចុប្បន្នសេដ្ឋីរូបនេះបានទទួលរងសំពាធ យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអង់គ្លេសជា ពិសេសមួយសប្តាហ៍ចុងក្រោយនេះជុំវិញបញ្ហាទំនាក់ទំនងការ ទូតរវាងអង់គ្លេសនិងប្រទេសរុស្សីដែលបច្ចុប្បន្ន កំពុងបើកការវាយប្រហារ
យ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Abramovich បានដាក់តម្លៃរបស់ក្លឹបនេះប្រមាណជា២៦០០លានផោន ឬប្រហែលជា៣៥០០លានដុល្លារ និងកំពុងត្រូវបានគេរៀបចំឲ្យមានការដេញថ្លៃ នៅថ្ងៃសុក្រនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី