កីឡា

Man UTD និង Real Madrid កំពុងប្រជែងគ្នាយកកីឡាករ Osimhen

The Calciomercato នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD និងក្លឹបអធិរាជស Real Madrid បានធ្វើការប្រជែងគ្នាក្នុងការ ដណ្តើមយកកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Napoli ម្នាក់ដែលមានឈ្មោះថា Victor Osimhen។

ក្លឹបទាំងពីរកំពុងបានធ្វើការព្យាយាមធ្វើការយ៉ាងខ្លាំងរៀងខ្លួនធ្វើយ៉ាងណាឲ្យអាចទទួលបានកុងត្រារបស់កីឡាករវ័យ២៣ឆ្នាំ រូបនេះនៅរដូវក្តៅខាងមុខនេះឲ្យបានទោះបីជា បានដឹងហើយថាកុងត្រាបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ២០២៥ក្តី។

គួរឲ្យដឹងដែរថា Napoli បានចាយលុយរហូតទៅដល់៧០លានអឺរ៉ូកាលពីឆ្នាំ២០២០ ទិញយកខ្សែប្រយុទ្ធរូបនេះពី Lille ហើយតម្លៃខ្លួនរបស់គាត់បានបន្តកើនឡើងរហូត ខណៈដែលគ្រាប់បាល់ដែលគាត់រកបានក៏កាន់ តែច្រើនឡើងប្រមាណជា២១ គ្រាប់ មកហើយក្នុងការបង្ហាញខ្លួនទាំង៥២ ប្រកួតឲ្យក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top