កីឡា

ហេតុ​ផល ​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​របស់​កីឡាករ​ម្នាក់ ​មិន​ពាក់​អាវ​មាន​ពាក្យ “No To War”

កីឡាករ​សញ្ជាតិ​ទួរគី Aykut Demir បាន​ចេញ​មក​ការពារ ​នៃ​ការ​សម្រេច​ចិត្ត ​​មិន​ពាក់​អាវ​មាន​ពាក្យ “No To War” ក្នុង​ជំនួប​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ។

បាល់ទាត់​នៅ​ជុំ​វិញ​ពិភពលោក​ បាន​រួបរួម​គ្នា​គាំទ្រ ​​ប្រទេស​អ៊ុយក្រែន អំឡុង​ពេល​កំពុង​ត្រូវ​បាន​ឈ្លាន​ពាន ​​ពី​ប្រទេស​រុស្សី​អស់​មួយ​សប្ដាហ៍​មក​នេះ។ ប៉ុន្តែ Demir បាន​​ពន្យល់​ហេតុ​អ្វី​បាន​ជា​គេ​មិន​ធ្វើ​ដូច​កីឡាករ​ដទៃ​​ ក្នុង​ការ​ប្រកួត​របស់​ក្រុម​ខ្លួន ។

ខ្សែ​ការពារ​វ័យ​៣៣​ឆ្នាំ ​​​ពាក់​ស្លាក​ប្រធាន​ក្រុម ​នៃ​ក្លឹប BB Erzurumspor ក្នុង​​​ជំនួប​បរាជ័យ​​ដោយ​ថ្វី​ជើង ​ក្រុម​កំពូល​តារាង Ankaragucu នៃ​លីគ​ទី​ពីរ​ប្រទេស​​ទួរគី។ គេ​បាន​ឈរ​ជិត​មិត្តរួម​ក្រុម និង​សម្រេច​ចិត្ត ​មិន​ពាក់​អាវ​​មាន​ពាក្យ “No To War” ឬ “ទេ​ចំពោះ​សង្គ្រាម” ។

សម្រាប់​ហេតុផល​នេះ Demir បាន​និយាយ​ថា មនុស្ស​រាប់​ពាន់​អ្នក​ស្លាប់ ​ជា​រៀងរាល់​ថ្ងៃ​នៅ​មជ្ឈិមបូព៌ា ។ តែ​គ្មាន​អ្នក​​អើពើ​ ហើយ​បែរ​ជា​អ្នក​​គ្នា​ផ្ទុះ​ការ​គាំទ្រ​ ពេល​ដែល​​សង្គ្រាម​កើត​​ឡើង​នៅ​អឺរ៉ុប ៕ ​​

Most Popular

To Top