កីឡា

Real Madrid កំពុងតាមសម្លឹង មើលកីឡាករច្រើននាក់ ដើម្បីជំនួសតំណែង ខ្សែការពារស្លាបស្តាំម្នាក់

ក្លឹបយក្សអេស្បាញ Real Madrid បានដាក់ក្តីសង្ឃឹមថា នឹងអាចបង្កើនកម្លាំង នៅក្នុងតំបន់ខ្សែការពារស្លាបស្តាំ របស់ខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ តាមរយៈគោលដៅជាច្រើន នៅក្នុងបញ្ជីបច្ចុប្បន្ន។

Real Madrid បានដាក់ផែនការធ្វើយ៉ាងណាបង្កើន ជម្រើសឲ្យបានកាន់តែច្រើន ដើម្បីទុកយកមកជំនួសតំណែង របស់កីឡាករខ្សែការពារស្លាបស្តាំ Dani Carvajal វ័យ៣០ឆ្នាំដែលជឿជាក់ថា នឹងត្រូវក្លឹបសម្រេចចិត្តលក់ចេញហើយ នាពេលខាងមុខនេះ។

កីឡាករជាច្រើនដូចជា Achraf Hakimi លេងនៅ PSG កីឡាករ Arnold លេងនៅ Liverpool សុទ្ធតែស្ថិតនៅក្នុងបញ្ជីចង់បានរបស់ Real Madrid ទាំងអស់បូករួមទាំងកីឡាករ ខ្សែការពារកណ្តាល់ Diogo Dalot របស់ Man UTD និងកីឡាករ Max Aaron របស់ Norwich ផងប៉ុន្តែកីឡាករ Porro របស់ក្លឹប Man City ពេលនេះកំពុងស្ថិត នៅក្នុងបញ្ជីអទិភាពរបស់ក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top