កីឡា

ស្នេហាជាតិ ! ស្ដេច​ប្រដាល់ ​អ៊ុយក្រែន​ ២ ​នាក់​បង​ប្អូន ថា ​ទោះ​​ជា​ត្រូវ​​ស្លាប់ ​ក៏​ត្រូវ​​ការពារ​ក្រុង​គៀវ​

​ស្ដេច​ប្រដាល់​អ៊ុយក្រែន ​Wladimir Klitschko ​និង ​Vitali Klitschko ​បាន​ចូល​ច្បាំង​ ជាមួយ​ទ័ព​អ៊ុយក្រែន ​១​សប្ដាហ៍​មក​ហើយ ​ខណៈ​ដែល​រូបគេ​បន្ដ​បញ្ជាក់​ជំហរ​ថា​មិន​ចេញ​ ពី​ក្រុង​គៀវ​ឡើយ ​ហើយ​ត្រៀម​ទប់​ទល់ ​ដល់​វិនាទី​ចុង​ក្រោយ ។

Vitali Klitschko ​ជា​ចៅ​ហ្វាយ​ក្រុង ​ហើយ​លោក​ជាមួយ​ប្អូន​ប្រុស Wladimir Klitschko ​កំពុង​ស្ថិត​នៅ​ការពារ​ក្រុង​គៀវ ​មិន​ឱ្យ​ធ្លាក់​ដល់​ដៃ​រុស្ស៊ី​នោះ​ទេ ។ ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ​ទ័ព​រុស្ស៊ី​ព័ទ្ធ​ទី​ក្រុង​នេះ​ជិត ​ហើយ​ព្យាយាម​វាយ​ចូល​ជា​និច្ច ប៉ុន្តែ​រាល់​ការ​រុល​ទៅ​មុខ ​របស់​ទ័ព​រុស្ស៊ី ​មិន​អាច​ជោគជ័យ​បាន​នោះ​ទេ។ ​ពលរដ្ឋ​និង​ទាហាន​ នៅ​ក្រុង​គៀវ ពិត​ជា​អង្គអាច ​មិន​ខ្លាច​ស្លាប់​ឡើយ ​ដើម្បី​តតាំង​ការពារ​ទឹក​ដី។

​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Vitali ​បាន​និយាយ​ថា​៖ “យើង​បាន​សម្លាប់​មនុស្ស​ខ្លះ​ហើយ ខ្ញុំ​អាច​ស្មាន​បាន​ប្រហែល​ជា​៦​នាក់ ​។ យើង​មិន​ចង់​សម្លាប់​មនុស្ស​ទេ ប៉ុន្តែ​យើង​ពិត​ជា​មិន​មាន​ជម្រើស​ឡើយ ។ ​យើង​មិន​ចាប់​អារម្មណ៍​ឡើយ​ថា ​ទាហាន​រុស្ស៊ី​ខ្លាំង​កម្រិត​ណា យើង​ត្រៀម​ជា​ស្រេច ​ដើម្បី​ប្រយុទ្ធ​ការពារ​ទឹក​ដី ។ យើង​ត្រៀម​ជា​សម្រេច ​ដើម្បី​បូជា​ជីវិត ​សម្រាប់​ទឹក​ដី​របស់​យើង ​ប្រទេស​របស់​យើង ​និង​ប្រជាជន​របស់​យើង ព្រោះ​នេះ​ជា​ទឹក​ដី​កំណើត​យើង។ វា​ជា​អនាគ​យើង ​យើង​មិន​អាច​ឱ្យ​នរណា​ម្នាក់ ​មក​លួច​វា​ទៅ​បាន​ឡើយ” ។

រំលឹក​ថា ​អ៊ុយក្រែន ​ស្ទើរ​តែ​រលាយ​ទៅ​ហើយ ​ដោយសារ​សង្គ្រាម​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ខណៈ​ដែល​កង​ទ័ព​រុស្ស៊ី​ សម្រុក​មិន​ដក​ដៃ​ឡើយ ​ទាំង​ជើងគោក ​និង​ជើង​អាកាស ។ ​ជនជាតិ​អ៊ុយក្រែន ​ទាំង​ល្បី​មិន​ល្បី ​នៅ​ក្រៅ​ប្រទេស ​បាន​ចូល​ស្រុក​វិញ ​ទៅ​ជួយ​ច្បាំង​ជាមួយ​រុស្ស៊ី ។ ខណៈ​ដែល​អ្នក​មាន​ទ្រព្យ​វិញ ក៏​បរិច្ចាក​ប្រាក់​មិន​តិច​លាន​ដុល្លារ​ដែរ ​ដើម្បី​ទិញ​អាវុធ​ទៅ​ធ្វើ​សង្គ្រាម​នេះ ៕

Most Popular

To Top