ភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ បានបញ្ចប់បានហើយនាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេង ចូលរួមការប្រកួត ទូទំាំងប្រទេស ។

សម្រាប់កីឡាបាល់ទះ ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងចំណាត់ថ្នាក់លេខ៣ បានទៅលើស្រុកល្វាឯម និងបាល់ទះកុមារីចំណាត់ថ្នាក់លេខ ១ បានទៅលើ ស្រុកកណ្តាលស្ទឹង ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុងតាខ្មៅ ។ ចំពោះកីឡាបាលទាត់ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់ទាត់កុមារា បឋមសិក្សាស្រុកខ្សាច់កណ្តាល ចំណាត់ថ្នាក់ លេខ ២ បានទៅលើក្រុមបាល់ទាត់ កុមារាបឋមសិក្សាស្រុកកណ្តាលស្ទឹង និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់កុមារា បឋមសិក្សាស្រុកល្វាឯម រីឯបាល់ទាត់កុមារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់កុមារី បឋមសិក្សា ស្រុកកណ្តាលស្ទឹង និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់កុមារា បឋមសិក្សាក្រុងតាខ្មៅ ។

ចំពោះកីឡាបាល់បោះ ៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់បោះកុមារា បឋមសិក្សាស្រុកកៀនស្វាយ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់បោះកុមារា បឋមសិក្សាតាខ្មៅ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់បោះកុមា រាបឋមសិក្សាស្រុកស្អាង រីឯបាល់ទាត់កុមារី ៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់បោះកុមារី បឋមសិក្សាស្រុកកៀនស្វាយ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់កុមារា បឋមសិក្សាស្រុកស្អាង និងចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមបាល់ទាត់កុមារា បឋមសិក្សាក្រុងតាខ្មៅ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សបឋម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសនាពេលខាងមុខនេះនៅភ្នំពេញ ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះ ដែលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡា៤ប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

