លោក Roy Keane បាននិយាយថាសមាជិកក្រុម Manchester United ដែលប្រកួតទល់ Manchester City នៅយប់មិញ ច្រើននាក់ណាស់ ដែលមិនសមបានចូលលេងនោះទេ ជាមួយសមត្ថភាពនៅស្ទើររបស់ពួកគេ។
ជំនួប Manchester Derby នៅយប់មិញ បានបញ្ចប់ទៅក្នុងលទ្ធផល Man City យកឈ្នះលើក្រុម Man Utd ដល់ទៅ ៤-១ ឯណោះ។ ដោយក្រុមម្ចាស់ផ្ទះ គ្របទៅលើក្រុមភ្ញៀវមិនឱ្យដកដង្ហើមបានស្រួលនោះទេ ពេញ៩០នាទី។ ការលេងអន់នេះដែរ បានធ្វើឱ្យ Keane អតីតកីឡាករ Man Utd ម្នាក់ដែរ បានរិះគន់ទៅលើកីឡាកររបស់ក្រុមលោក Ralf Rangnick ខ្លាំងមែនទែន។

លោក បានអះអាងថា៖ “៥ទៅ៦នាក់មិនគួរបានលេងឱ្យ United ម្ដងទៀតទេ ហើយយើងគួរតែប្រាប់គាត់ឱ្យចាកចេញទៅ។ រឿងអាក្រក់បំផុតដែលយើងអាចនិយាយបាន នោះគឺពួកគេឆាប់បោះបង់ចោលពេក។ កីឡាករដែលលេងឆាប់បោះបង់ទំនុកចិត្ត គឺជារឿងមិនគួរឱ្យលើកលែងនោះទេ។ ពួកគេហាក់មិនចេះលាក់អារម្មណ៍បន្ដិចឡើយ”៕ Source: Sabay
