កីឡា

ប្រធានក្លឹប Barcelona លោក Laporta បដិសេធថា មិនបានពិភាក្សា ជាមួយនឹង Haaland ឡើយ

ក្រោយមានលេចឬព័ត៌មាន អំពីការពិភាក្សាគ្នាដោយ ផ្ទាល់រវាងក្លឹបជាមួយនឹងកីឡាករ គោលដៅ Erling Haaland ហើយនោះលោក Joan Laporta បានចេញមកបដិសេធថា មិនបានធ្វើការ សកម្មភាពបែបនេះ ឡើយជាមួយនឹង ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ។

កន្លងមកសារព័ត៌មានជាច្រើន បានចេញផ្សាយថាក្លឹបបានធ្វើការពិភាក្សាគ្នាជាមួយនឹងភ្នាក់ងារកីឡាករ ដោយផ្ទាល់នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែប្រធានក្លឹបលោក Laporta បានចេញមកអះអាងថាគាត់
ឬក្លឹបមិនដែលមានកិច្ចសន្ទនាបែបនេះទេ ។ លោកបញ្ជាក់ថា ៖មិនដែលមានការជួបគ្នាដើម្បីពិភាក្សា តាមរូបភាពនេះទេជាមួយនឹង Haaland ។

លោកបន្តថា៖ នៅពេលដែលយើងបើកការចរចាណាមួយ គឺយើងមិនចរចាជាមួយនឹងកីឡាករឡើយ តែយើងនឹងចរចាជាមួយនឹងក្លឹប Borussia Dortmund ឯណោះវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top