កីឡា

ក្លិបប៉េតង់ និងប៊ូល ទីស្តីការគណៈរដ្ឋមន្រ្តី ដណ្តើមមេដាយមាស បុរស៣ទល់៣ នៃជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១

ភ្នំពេញ ៖ ក្លិបប៉េតង់ និងប៊ូល ទីស្តីការគណៈរដ្ឋមន្រ្តី ដណ្តើមមេដាយមាស បុរស៣ទល់៣ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះ ក្លិបប៉េតង់ និងប៊ូលក្រសួងការពារជាតិ នៅវគ្គផ្តាច់ព្រ័ត្រ២០២១ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ក្នុងឳកាសពិធីបិទការ ប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានអញ្ជើញចូលរួមពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់ ។

សម្រាប់ការប្រកួតជើងឯកឆ្នាំនេះ ក្លិបប៉េតង់ និងប៊ូលយោធភូមិភាព ពិសេសគ្រងតំណែងជើងឯក ខណៈក្លិបប៉េតង់ និងប៊ូលក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯករង ក្លិបប៉េតង់ និងប៊ូលសេនារាជសី នៃស្នងការដ្ឋាន នគរបាលជាតិ ជាប់ចំណាត់ថ្នាក់លេខ៣ ក្លិបប៉េតង់ និងប៊ូល ទីស្តីការគណៈរដ្ឋមន្រ្តីជាប់ចំណាត់ថ្នាក់លេខ៤ និង ក្លិបប៉េតង់ និងប៊ូលមន្ទីរអប់រំកាយ និងកីឡាខេត្តបាត់ដំបង ៕
ដោយ៖លី ភីលីព

Most Popular

To Top