ប៉ារីស៖ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនជឿថាក្រុមរបស់ខ្លួនអាចជួបការលំបាក បន្ទាប់ពី FIFA បានបញ្ជាក់ថា រុស្ស៊ីនឹងត្រូវបានបណ្តេញចេញពីការប្រកួតជម្រុះ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក “World Cup” ឆ្នាំ ២0២២ ជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូឡូញដែលរុស្សីនឹងត្រូវប្រឈមមុខសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាខែនេះ នឹងត្រូវឈានជើងទៅកាន់វគ្គផ្តាច់ព្រ័ត្រមួយក្នុងក្របខណ្ឌអឺរ៉ុប ។ ប៉ូឡូញ នឹងត្រូវប្រឈមមុខនឹងក្រុមឈ្នះ នៃការប្រកួតរវាងស៊ុយអែត និងសាធារណរដ្ឋឆេក ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។
វគ្គផ្តាច់ព្រ័ត្រវគ្គ Playoff នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមីនា ៥ថ្ងៃបន្ទាប់ពីស៊ុយអែត និងឆេកលេងគ្នាទៅវិញទៅមកអាចផ្តល់អត្ថប្រយោជន៍ដល់ប៉ូលនឹងសម្រាកបានល្អ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ស៊ុយអែត លោក Hakan Sjostrand បាននិយាយថា លោកនឹងពេញចិត្ត ប្រសិនបើ FIFA រកឃើញគូប្រកួតថ្មីសម្រាប់ប៉ូឡូញជំនួសប្រទេសរុស្ស៊ី។លោក Sjostrand បាននិយាយថា អ្វីដែលសមហេតុផល និងយុត្តិធម៌បំផុត ក្នុងកម្រិតកីឡាមួយ គឺថា ប៉ូឡូញមានគូប្រកួតថ្មីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងយល់ថា វាជាស្ថានភាពលំបាកក្នុងការដោះស្រាយសម្រាប់ FIFA ប៉ុន្តែទោះជាយ៉ាងណាគោលការណ៍ នៃការលេងក្នុងលក្ខខណ្ឌដូចគ្នា ម្យ៉ាងវិញទៀតការលេងការប្រកួតចំនួនពីរដើម្បីឈានដល់ដំណាក់កាលចុងក្រោយនៃការប្រកួត World Cup គួរតែអនុវត្ត។
គ្រូបង្វឹកស៊ុយអែត Janne Andersson បាននិយាយថា FIFA បានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការទាត់រុស្សីចេញពីវគ្គ Playoff៕
ដោយ៖លី ភីលីព