ក្លឹបតោខៀវ Chelsea ត្រូវបានគេមើលឃើញថា កំពុងបន្តជួបបញ្ហាបន្ថែមទៀត នៅក្រោយពេល ដែលម្ចាស់ក្លឹប លោក Abrahimovic គឺត្រូវបានរដ្ឋាភិបាលអង់គ្លេស សម្រេចចិត្តបង្កកទ្រព្យ សម្បត្តិ ដែលមាននៅក្នុងប្រទេស ទាំងអស់ជុំវិញបញ្ហារុស្សី លុកលុយអ៊ុយក្រែន។

ក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តដកកុងត្រាគាំទ្រ ជាមួយនឹងក្លឹបហើយចុងក្រោយនេះ សូម្បីតែក្រុមហ៊ុន Hyandai ក៏បានដកខ្លួនផងដែរ ទោះបីជារដ្ឋាភិបាល អង់គ្លេស បានអនុញ្ញាតិឲ្យក្លឹបអាចធ្វើការ ទិញលក់ឡើងវិញក្តី។
គួរឲ្យដឹងដែរថា ក្រោមការរឹតត្បិតថ្មីរបស់រដ្ឋាភិបាល អង់គ្លេសក្លឹបតោខៀវ Chelsea នឹងមិនត្រូវអនុញ្ញាតិ ឲ្យអាចធ្វើការលក់សំបុត្របើក ដំណើរការហាងលក់សម្លៀក បំពាក់និងសំភារៈព្រមទាំងសកម្មភាព ដោះដូរកីឡាករ ទៀតផងដែរ។
បច្ចុប្បន្នកិច្ចខិតខំចុងក្រោយ របស់ម្ចាស់ក្លឹបលោក Abrahimovic នោះគឺធ្វើយ៉់ាង អាចដាក់លក់ក្លឹបនេះចេញឆាប់បំផុត តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						