កីឡា

CR7 បំបែកកំណត់ត្រា រកគ្រាប់បាល់ អាជីព បានច្រើនបំផុត ក្រោយជួយឲ្យ Man UTD យក៣ពិន្ទុយប់មិញ

ការវិលត្រឡប់មកវិញ នូវវត្តមរបស់កំពូលកីឡាករ ខ្សែប្រយុទ្ញ្ធវ័យ ចំណាស់ Cristiano Ronaldo ក្នុងការប្រកួតយប់មិញនេះ បានធ្វើឲ្យគ្រប់គ្នាទាំងអ្នកគាំទ្រ បាល់ទាត់គ្រប់ក្លឹបទាំងអស់ មានការភ្ញាក់ផ្អើល ខ្លាំងមែនដោយគាត់អាចស៊ុត បានដល់ទៅ៣គ្រាប់តែម្នាក់ ឯងជាមួយនឹងទំរង់លេងដ៏អស្ចារ្យបំផុត ។

ប្រធានក្រុមជម្រើសជាតិ ប៉ទុយហ្គាល់រូបនេះ បើកគ្រាប់បាល់ដំបូង របស់ខ្លួនតាមរយៈការទាត់ពីចំងាយ យ៉ាងមុតស្រួចនៅតង់ទី១ ប៉ុន្តែក្រោយមកត្រូវបាន តាមពីគ្រោយស្មើវិញ ដោយខ្សែប្រយុទ្ធ Harry Kane ។ CR7 បន្ថែមមួយគ្រាប់ទៀត មុនបញ្ចប់តង់ទី១ ដោយការបោះបាល់ពី Sancho និងចុងក្រោយបាល់តែតដ៏អស្ចារ្យដែលគ្រប់គ្នា តែងតែបានហៅថា ជាស្លាកសញ្ញារបស់ CR7 ជាគ្រាប់បាល់ជ័យជំនះ ក្នុងលទ្ធផល៣ទល់នឹង២។

គ្រាប់បាល់ ទាំងបីនេះផងដែរ ក៏បានធ្វើឲ្យ Ronaldo បានក្លាយទៅជាកីឡាករដែល រកគ្រាប់បាល់អាជីពច្រើនជាងគេបំផុត ដល់ទៅ៨០៧គ្រាប់ លើសពីកំណត់ត្រា ចាស់ដែលធ្លាប់ បានធ្វើឡើងដោយកីឡាករ Josef Bican ដែលរកបានត្រឹមតែ៨០៥គ្រាប់ប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top