ភ្នំពេញ ៖ កីឡាហុកគី ដែលប្រមូលផ្ដុំ តែក្រុមកីឡាជម្រើសជាតិនារី នោះបានដាក់សន្ទសន៍ ស្វែងរកមេដាយមាស ឲ្យបានមួយគ្រឿង នាឆ្នាំ២០២៣ ក្នុងខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ។
សព្វថ្ងៃនេះ ក្រុមកីឡាជម្រើសជាតិហុកគី នារីកំពុងតែហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការជួយឧបត្ថម្ភ ពីសំណាក់ក្រសួងអប់រំ យុវជននិងកីឡា ។ ចំពោះក្រុមកីឡាករ ដែលមិនមានការប្រមូលផ្ដុំនោះ គឺហ្វឹកហាត់នៅតាមក្លិបជាធម្មតា ។ លោកកាំង សុធា ដែលជាអគ្គលេខាធិការ របស់សហព័ន្ធបានទទួលស្គាល់ ពីការលំបាកនេះ តែសម្រាប់ឆ្នាំ២០២៣ លោកមានមហិច្ឆតារ ស្វែងរកមេដាយមាស ឲ្យបានមួយគ្រឿង ជូនជាតិ ។
វីញ្ញាសាដែលកម្ពុជា មានក្ដីសង្ឃឹមជាងគេនោះ គឺការប្រកួតក្នុងសាល និងក្រៅសាល របស់ក្រុមនារីតែម្ដង ។ ហុកគី ធ្លាប់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមចំនួន៤លើកមកហើយៗ ការប្រកួតដែលល្អជាងគេ គឺនៅស៊ីហ្គេមលើកទី៣០ឆ្នាំ ២០២១៩ នៅប្រទេសហ្វីលីពីននៅក្នុងការប្រកួតកាលនោះ កម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ៥ ។
លោកបន្ដថា កីឡាហុកគីកម្ពុជាពុំធ្លាប់ដណ្ដើម បានមេដាយពីការប្រកួត ជាលក្ខណៈអន្តរជាតិនោះទេ តែនៅពេល ដែលយើងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមយើង ត្រូវតែតស៊ូយកមេដាយមាស ឲ្យទាល់តែបានទោះបីពេលនេះយើង កំពុងតែស្ថិតក្នុងតំណាក់ហ្វឹកហាត់បិទខ្ទប់ក៏ពិតមែនតែយើង ក៏មានការរីកចម្រើន ទៅមុខដែរ ។
ក្រៅពីហ្វឹកហាត់ក្នុងស្រុក នៅឆ្នាំ២០២២នេះ កម្ពុជាត្រៀម បញ្ជូនក្រុមជម្រើសជាតិ ទៅហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេសប្រទេសជាដៃគូអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្ដង ។ ទោះបីស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាឆ្នាំនេះ ហុកគីមិនមាននៅក្នុង បញ្ជីប្រកួតក៏ពិតមែនតែសម្រាប់ហុកគី កម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ចំនួន២ ។
ព្រឹត្តិការន៍ទាំ២នោះគឺ ការប្រកួតជម្រុះកីឡាអាស៊ី (ASIAN Games) នៅប្រទេសចិននាខែកក្កដា និងការប្រកួតកីឡាហុកគី ពានរង្វាន់កីឡាអាស៊ី(Hickey Asia Cup)ឆ្នាំ២០២១ ដែលត្រូវបានពន្យារមក ដល់ឆ្នាំ២០២២នេះ ៕