កីឡា

Tuchel បញ្ជាក់ថា នឹងនៅបន្តជាមួយ នឹងតោខៀវ Chelsea ដដែល

គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ច្បាស់លាស់ ហើយថាលោក នឹងមិនចាកចេញ ពីកីឡាដ្ឋាន Stamford Bridge ឡើយទោះបីជាមានក្លឹបកំពុងជួបបញ្ហា និងព័ត៌មានចចាមអារ៉ាមថា គាត់នឹងចូលរួមជាមួយ នឹងបិសាចក្រហម Man UTD ក្តី។

លោកគ្រូបង្វឹករូបនេះ បានធ្វើការសន្យាសាជាថ្មីថា នឹងបន្តរស់នៅជាមួយនឹង Chelsea រហូតដល់ចុង រដូវកាលទោះបីជាស្ថានភាព បច្ចុប្បន្នហាក់ដូចជាមិនទាន់មាន ភាពច្បាស់លាស់ក្តី ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់ក្លឹប ពីសំណាក់រដ្ឋាភិបាលអង់គ្លេស ជាពិសេសចំពោះម្ចាស់ក្លឹបជនជាតិ រុស្សីលោក Abrahimovic ។

គួររំលឹកដែរថាទ្រព្យសម្បត្តិ របស់ម្ចាស់ក្លឹបលោក Abrahimovic ត្រូវបានបង្កកដោយរដ្ឋាភិបាល អង់គ្លេសជុំវិញបញ្ហាលុកលុយអ៊ុយក្រែន ដោយប្រទេសរុស្សី ហើយជា លទ្ធផលក្លឹប Chelsea មិនត្រឹមតែមិនអាចបន្តកុងត្រាថ្មី ជូនកីឡាករនោះទេ ថែមទាំងមិនអាចធ្វើការលក់សំបុត្រ ដើម្បីរកចំណូលបានថែមទៀតផង ហើយចំ ពេលជាមួយគ្នានេះ ក៏មានលេចឬដំណឹងថា បិសាចក្រហម Man UTD កំពុងចរចាសុំធ្វើការ ជាមួយនឹងគ្រូបង្វឹក អាល្លឺម៉ង់រូបនេះទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top