កីឡា

Ziyech បញ្ជាក់សាជាថ្មី ហើយថា នឹងមិនវិលទៅជម្រើសជាតិ ម៉ារ៉ុកវិញឡើយ

កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Hakim Ziyech នៅសប្តាហ៍នេះ បានចេញមកធ្វើការអះអាង សាជាថ្មីថាព័ត៌មាន នៃការវិលត្រឡប់ ទៅកាន់ជម្រើសជាតិម៉ារ៉ុកវិញ របស់ខ្លួន គឺមិនមែនជាព័ត៌មានពិតឡើយ ។

Ziyech បានធ្វើការបដិសេធថា រូបគាត់នឹងវិលត្រឡប់ ទៅចូលរួមជាមួយនឹងជម្រើសជាតិ ក្រោយមានការប្រកាសដោយ
ប្រធានសហព័ន្ធបាល់ទាត់ម៉ារ៉ុក កន្លងមកនេះក្តី ។

គួរឲ្យដឹងដែរថា តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានបង្ហាញ ខ្លួនឲ្យជម្រើសជាតិ ចុងក្រោយកាលពីខែមិថុនាឆ្នាំ
២០២១ហើយោកាលពីប៉ុន្មាន ខែមុនគាត់បានប្រកាសចូលនិវត្ត ពីជម្រើសជាតិ រួចទៅហើយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top