កីឡា

Zidane ចង់បានកីឡាករម្នាក់នេះ ប្រសិនបើមក បង្វឹកនៅ PSG

The El Nacional ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកលោក Zinedine Zidane កំពុងសម្លឹងមើល លទ្ធភាព ក្នុងការនាំយកកីឡាករ ខ្សែបម្រើការពារឆ្នើម របស់ក្លឹបយក្ស Real Madrid ម្នាក់មករួមក្លឹប PSG ប្រសិនបើលោកពិតជាបានទទួល កុងត្រាជាមួយនឹង ក្លឹបបារាំងនេះមែននោះ។

អតីតគ្រូបង្វឹករបស់ Real Madrid រូបនេះត្រូវបានសារព័ត៌មានបរទេសថ្មីៗនេះចេញផ្សាយថានឹងអាចទទួលបានឱកាសដើម្បីទៅជំនួសតំណែងរបស់លោក Mauricio Pochettino ជាមួយនឹងក្លឹប PSG ក្រោយពេលក្លឹប អ្នកមានបារាំងរូបនេះ បានធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយ Real Madrid ។

ប្រភពដដែលបានឲ្យដឹងថា គ្រូបង្វឹកបារាំងនឹងនាំ យកកីឡាករមួយចំណូលថ្មី មួយចំនួនមកចូលរួម PSG ដែលក្នុងនោះជាពិសេសគឺកីឡាករ Casemiro ដែលបច្ចុប្បន្នកំពុងលេងឲ្យ Real Madrid ហើយក្នុងពេល ជាមួយគ្នាក្លឹបនេះក៏មានបំណងចង់លក់កីឡាករ ប្រេស៊ីលរូបនេះចេញដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top