កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Hakim Ziyech នៅសប្តាហ៍នេះ បានចេញមកធ្វើការអះអាង សាជាថ្មីថាព័ត៌មាន នៃការវិលត្រឡប់ ទៅកាន់ជម្រើសជាតិម៉ារ៉ុកវិញ របស់ខ្លួន គឺមិនមែនជាព័ត៌មានពិតឡើយ ។
Ziyech បានធ្វើការបដិសេធថា រូបគាត់នឹងវិលត្រឡប់ ទៅចូលរួមជាមួយនឹងជម្រើសជាតិ ក្រោយមានការប្រកាសដោយ
ប្រធានសហព័ន្ធបាល់ទាត់ម៉ារ៉ុក កន្លងមកនេះក្តី ។
គួរឲ្យដឹងដែរថា តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានបង្ហាញ ខ្លួនឲ្យជម្រើសជាតិ ចុងក្រោយកាលពីខែមិថុនាឆ្នាំ
២០២១ហើយោកាលពីប៉ុន្មាន ខែមុនគាត់បានប្រកាសចូលនិវត្ត ពីជម្រើសជាតិ រួចទៅហើយផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី