ខេត្តកណ្តា៖ក្រុមកីឡាប៉េតង់វ័យចាស់ខេត្តកណ្តាលទំាង២ក្រុម និងក្រុមប៉េតង់យុវជនសេរីភាពទំាង២ក្រុមគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាល នេះធ្វើឡើងដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនានាក្រោយការរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលដែលជាផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំយុវជន និងកីឡា។
សម្រាប់វិញ្ញាសាវ័យចាស់២ទល់២នាក់៖ក្រុមកីឡាប៉េតង់វ័យចាស់ខេត្តកណ្តាល១ឈ្នះមេដាយមាស ក្រុមកីឡាប៉េតង់វ័យចាស់កំពង់សំណាញ់១ទទួលមេដាយប្រាក់ ក្រុមកីឡាប៉េតង់វ័យចាស់កំពង់សំណាញ់២ និងក្រុមកីឡាប៉េតង់វ័យចាស់វេសល្លែនទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាវ័យយុវជន២ទល់២នាក់វិញ៖ក្រុមកីឡាប៉េតង់យុវជនសេរីភាព២ ឈ្នះមេដាយមាស ក្រុមកីឡាប៉េតង់វ័យយុវជនសុវណ្ណភូមិទទួលមេដាយប្រាក់ ក្រុមកីឡាប៉េតង់វ័យយុវជនកំពង់សំណាញ់១ និងក្រុមកីឡាប៉េតង់វ័យយុវជនកំពង់សំណាញ់២ទទួលបានមេដាយសំរិទ្ធ។
ចំណែកវិញ្ញាសាវ័យចាស់៣ទល់៣នាក់៖ក្រុមកីឡាប៉េតង់វ័យចាស់ខេត្តកណ្តាល១ ឈ្នះមេដាយមាស ក្រុមកីឡាប៉េតង់វ័យចាស់ខេត្តកណ្តាល២ទទួលមេដាយប្រាក់ ក្រុមកីឡាប៉េតង់វ័យចាស់កំពង់សំណាញ់២ និងក្រុមកីឡាប៉េតង់វ័យចាស់មមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាវ័យយុវជន៣ទល់៣នាក់វិញ៖ក្រុមកីឡាប៉េតង់យុវជនសេរីភាព២ ឈ្នះមេដាយមាស ក្រុមកីឡាប៉េតង់វ័យយុវជនកំពង់សំណាញ់១ ទទួលមេដាយប្រាក់ ក្រុមកីឡាប៉េតង់វ័យយុវជនវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងក្រុមកីឡាប៉េតង់វ័យយុវជនកំពង់សំណាញ់២ទទួលបានមេដាយសំរិទ្ធ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំយុវជន និងកីឡាខេត្តកណ្តាលបាននិយាយថា ឆ្នាំនេះមានក្រុមជើងខ្លំាំងទំាងវ័យចាស់ និងយុវជន១៦ក្រុមស្ថិតនៅក្នុងខេត្តកណ្តាលដើម្បីប្រកួតប្រជែងជើងឯកខេត្តកណ្តាល ដែលជាឳកាសថ្មីមួយទៀតសម្រាប់ការអភិឌ្ឍកីឡាប៉េតង់ក្នុងនោះមានតែយុវជន ក្មេងជំទងជាអ្នកជំនាន់ក្រោយចំពោះកីឡាករ-កីឡាការិនីប៉េតង់ខេត្តកណ្តាល។ ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្តដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំងទៅចូលរួមប្រកួតថ្នាក់ជាតិនានារៀបចំដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការប្រកួតកីឡាជាតិលើកទី៣នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត៕ដោយ៖លី ភីលីព



