កីឡា

ស៊ុត​ដូច​ព្យុះ ពេល​នេះ Benzema វ៉ា​កំណត់ត្រា​មួយ​របស់ Thierry Henry

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ក្លាយ​ជា​​កីឡាករ​បារាំង​​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​​ធ្វើ​បាន​២​គ្រាប់​ទល់​នឹង Mallorca ធ្វើ​ឲ្យ​គេ​មាន​៤១៣គ្រាប់​ក្នុង​អាជីព ច្រើន​ជាង Thierry Henry ២គ្រាប់។

​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្នុង​ក្របខណ្ឌ La Liga កីឡាករ​សញ្ជាតិ​បារាំង​ធ្វើ​បាន​ល្អ​មែន​ទែន ដោយ​បាន​ទាត់​បញ្ចូល​ទី​២​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្តរួម​ក្រុម​ទាត់​ចូល​មួយ​គ្រាប់ ជួយ Real Madrid ឈ្នះ Mallorca ៣-០។ Madrid បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​លីគ​គម្លាត​១០​ពិន្ទុ​ពី​ក្រុម​លេខ​២ Sevilla។

២​គ្រាប់​បន្ថែម​ខាង​លើ​បាន​ធ្វើ​ឲ្យ Benzema វ៉ា​កំណត់ត្រា Henry ក្លាយ​ជា​កីឡាករ​បារាំង​​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​គិត​​ទាំង​ក្លឹប​និង​ជម្រើសជាតិ​មាន​៤១៣គ្រាប់។ Benzema ក៏​កំពុង​​ស្ថិត​នៅ​កំពូល​តារាង​ជា​កីឡាករ​​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ La Liga រដូវ​កាល​នេះ​ដែរ​មាន​២២​គ្រាប់៕ Source: ​​Sabay

Most Popular

To Top