កីឡា

Gotze ពិចារណាលទ្ធភាពក្នុងការផ្ទេរ មកលេងនៅអង់គ្លេស

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារអន្តរជាតិសញ្ជាតិអាល្លឺម៉ង់ Mario Gotze កំពុងធ្វើការពិចារណាដើម្បីអាចផ្ទេរចាកចេញពីហូឡង់ក្រោយការបង្ហាញសមត្ថភាព ដ៏អស្ចារ្យជាមួយនឹងនឹងក្លឹប PSV ជាមួយនឹងលោក Roger Schmidt។

កីឡាករ Mario Gotze បាននិយាយថាលីគនៅអង់គ្លេសគឺជាគោលដៅ បន្ទាប់របស់គាត់ដើម្បីធ្វើយ៉ាងណាអាចចាប់ក្តីសុបិន្តនិងលើកពាន Champions League ឲ្យបាននាពេលខាងមុខ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Gotze មានកុងត្រាជាមួយនឹងក្លឹប PSV រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តហើយក្នុងការពិចារណា ដើម្បីចាកចេញនារដូវក្តៅខាងមុខនេះយ៉ាងយូរបំផុត។

Gotze បាននិយាយបែបនេះថា៖ ខ្ញុំតែងតែធ្វើការទៅតាមបេសកកម្មរបស់ខ្លួនដែល ក្នុងនោះចុងក្រោយបំផុតដែលខ្ញុំតែងតែប្រាថ្នាចង់បាននោះ គឺការលើកពានរង្វាន់ធំបំផុតរបស់អឺរ៉ុប Champions League៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top