The Foot Mercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធស្លាប មិនសូវទទួលបានភាពជោគជ័យ ពេលផ្ទេរទៅលេងជាមួយនឹង Real Madrid កីឡាករ Eden Hazard មកដល់ពេលនេះ ត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាកចេញពីអេស្បាញហើយ។

ក្នុងនោះក្លឹបជាច្រើន ដែលមានចំណាប់អារម្មណ៍ ជាមួយនឹង Hazard នោះមានទាំងក្លឹបអង់គ្លេស កាំភ្លើងធំ Arsenal ផងដែរ ហើយជឿជាក់ថា កំពុងសុំជួបចរចាហើយ ជាមួយនឹងកីឡាកររូបនេះ។
អតីតកីឡាករក្លឹបតោខៀវ Chelsea រូបនេះមិនអាចបង្ហាញទំរង់លេង បានល្អឡើយជាមួយនឹងក្លឹប Real Madrid ហើយបច្ចុប្បន្នមិនត្រឹមតែ Arsenal នោះទេសូម្បីតែក្លឹប មហាសេដ្ឋីថ្មីអង់គ្លេស Newcastle ៕ ប្រែសម្រួល៖ស៊ុនលី
