កីឡា

៥ឆ្នាំ អត់មានពានអ្វីទាំងអស់​ ពេលនេះ Man UTD ធ្លាក់ចេញពី Champions League ទៀត

ក្លឹបបិសាចក្រហម Man UTD បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយកាលពីរាត្រីយប់មិញនេះ ក្រោយបរាជ័យក្រោមស្នាដៃរបស់ក្លឹប AT Madrid ហើយវាកំពុងបានក្លាយទៅជាសំណួរ ចោទសួរថាតើទំរង់លេងរបស់ក្រុមនេះ នឹងទៅជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

មិនត្រឹមតែមានទំរង់លេងអន់រដូវកាលនេះ និងក្នុងពានរង្វាន់នេះនោះទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺមានរយៈពេល៥ឆ្នាំហើយ ដែលបិសាចក្រហម Man UTD មិនអាចលើកពានអ្វីបានសោះឡើយ សម្រាប់កីឡាដ្ឋាន Old Trafford ។

គ្រូបង្វឹកលោក Rangnick ក្រោយចប់ការប្រកួតនេះ បាននិយាយថា៖ ពួកយើងត្រូវតែបន្តការប្រយុទ្ធរបស់យើង និងព្យាយាមឲ្យអស់ពីលទ្ធភាពបន្ថែមទៀត ប៉ុន្តែពេលនេះគឺជាពេលវេលាដ៏លំបាកបំផុត។ ខ្ញុំមានអារម្មណ៍ថាអន់ចិត្តយ៉ាងខ្លាំង សម្រាប់ទាំងអ្នកគាំទ្រ និងអ្នកគ្រប់គ្នា នៅជាមួយនឹងក្លឹប។ ពួកយើងនៅមិនទាន់មានភាពល្អ គ្រប់គ្រាន់នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top