ភ្នំពេញ៖ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ ២0២១ដែលរៀបចំដោយសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជានឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២0២២ នៅខេត្តបាត់ដំបងដោយក្លិបតុងហ្គីលម៉ូដូចំនួន៨នៅទូទំាំងប្រទេសកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបាននិយាយថា ការប្រកួតជើងឯកប្រចាំឆ្នាំនេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២0 ខែមីនាឆ្នាំ ២0២២ នៅខេត្តសៀមរាបដោយក្លិបតុងហ្គីលម៉ូដូចំនួន៨នៅទូទំាំងប្រទេសកម្ពុជា និងមានកីឡាករ-កីឡាការិនីចូលរួមចំនួន៦១នាក់រួមមានក្លិបតុងហ្គីលម៉ូដូព្រាប ស ក្លិបតុងហ្គីលម៉ូដូ ឌូវី ក្លិបតុងហ្គីលម៉ូដូ សំឡូត ក្លិបតុងហ្គីលម៉ូដូ ឃុំជ្រៃ ក្លិបតុងហ្គីលម៉ូដូ សហគមន៍តាកង ក្លិបតុងហ្គីលម៉ូដូ ក្រុងសៀមរាប ក្លិបតុងហ្គីលម៉ូដូ ក្រុងកំពត និងក្លិបតុងហ្គីលម៉ូដូ វិទ្យាល័យព្រះរាជសម្ភារ។
លោកអគ្គលេខាធិការបានបន្តថា ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស និងនារី វិញ្ញាសាសម្តែងបច្ចេកវិទ្យាពិសេស បុរស-នារី (២នាក់) កុមារ (៣នាក់) និងសម្តែងជាក្រុម (៤នាក់) វិញ្ញាសាប្រយុទ្ធឯកត្តជននារី៖ ប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម និងប្រភេទទម្ងន់សេរី ចំពោះបុរស៖ ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧០ គីឡូក្រាម និងប្រភេទទម្ងន់សេរី និងវិញ្ញាសាប្រយុទ្ធជាក្រុមកុមារ (អាយុ១៤ឆ្នាំ) (៣នាក់)៕ដោយ៖លី ភីលីព



