កីឡា

Chelsea ៖ Candy ចុះហត្ថលេខា លើវីរបុរសក្លិប Vialli ដើម្បីផ្តល់យោបល់ លើការដេញថ្លៃ មុនការហួចចុងក្រោយ នៃការដេញថ្លៃ

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Gianluca Vialli ត្រូវបានជួលដោយ Nick Candy ជាអ្នកអភិវឌ្ឍអចលនទ្រព្យ របស់អង់គ្លេស ដើម្បីផ្តល់យោបល់លើការផ្តល់ ជូនរបស់លោកសម្រាប់ក្លិប Premier League ដែលជួបវិបត្តិ ។

ស្គាយញ៉ូវបានដឹងថា Tifosy Capital & Advisory ត្រូវបានបង្កើតឡើង ដោយលោក Vialli និងក្រុមអ្នកហិរញ្ញវត្ថុកំពុងធ្វើការជាមួយលោក Candy នៅមុនថ្ងៃផុតកំណត់ សម្រាប់ការដេញថ្លៃ សម្រាប់ Chelsea នៅថ្ងៃសុក្រ ។ ការផ្លាស់ប្តូរនេះ បាននាំយកកីឡាករក្រុមតោខៀវ ដែលមានប្រជាប្រិយភាពបំផុត ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ចូលទៅក្នុងការដេញថ្លៃ របស់ក្លិបកំពុងប្រកួតប្រជែង ដើម្បីស្វែងរកអ្នកទិញ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់ Roman Abramovich ដោយរដ្ឋាភិបាល ។

លោក Gianluca Vialli ជាអតីតអ្នកចាត់ការទូទៅ របស់ក្លិប Chelsea ត្រូវបានចុះហត្ថលេខាដើម្បីផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Nick Candy’s លើការដេញថ្លៃអនាគត របស់លោកសម្រាប់ក្លិប Premier League ។ លោក Vialli បានលេងឲ្យ Chelsea ចន្លោះឆ្នាំ ១៩៩៦ និង ២000 រួមទាំងរយៈពេល២ឆ្នាំក្នុងនាមជាអ្នកចាត់ការទូទៅជារយៈពេលដែលក្លិប បានឈ្នះពានរង្វាន់រួមទាំង FA Cup និង European Cup Winners’ Cup ។
Tifosy ដែលមានឈ្មោះលេង នៅលើ ‘Tifosy’ ជនជាតិអ៊ីតាលី សម្រាប់អ្នកគាំទ្រ បានធ្វើការលើការដេញថ្លៃដ៏ លេចធ្លោមួយសម្រាប់ក្លិបបាល់ទាត់អឺរ៉ុប ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Candy កំពុងប្រមូលផ្តុំក្រុមហ៊ុនមួយដើម្បីព្យាយាមទិញយក Chelsea ដោយស្គាយញ៉ូវបានបង្ហាញនៅចុងសប្តាហ៍ថា លោកនឹងធានាឲ្យមានតំណាងអ្នកគាំទ្រ នៅលើក្រុមប្រឹក្សាភិបាល ប្រសិនបើលោកទទួលបានជោគជ័យ ៕ដោយ៖លី ភីលីព

Most Popular

To Top