កីឡា

De Jong នឹងបន្តកុងត្រាថ្មី រយៈពេលវែង ជាមួយនឹង Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើវ័យក្មេង ហូឡង់ De Jong នឹងសម្រេចចិត្ត ចុងក្រោយមួយ សម្រាប់អនាគតរបស់ខ្លួន ជាមួយនឹងក្លឹប Barcelona ទោះបីជាមានព័ត៌មាន អំពីការចាកចេញទៅ Bayern Munich ក្តី ។

កីឡាករ Frenkie de Jong បានបញ្ជាក់ហើយថា គាត់នៅតែរីករាយ ជាមួយ នឹងក្លឹប Barcelona ទោះបីជាកន្លងមក ទំរង់លេងហាក់ដូចជាមិនសូវល្អ ប្រសើរដូចការរំពឹង ទុកក្តីហើយអះអាងថា លោកនឹងបន្តកុងត្រាថ្មី ដែលមានរយៈពេល រហូតទៅដល់៦ឆ្នាំ ទៀតជាមួយនឹងក្លឹប ។

គួរឲ្យដឹងដែរថា De Jong បានផ្ទេរមក ចូលរួមជាមួយនឹង Barcelona ពីក្លឹប Ajax កាលពីឆ្នាំ២០១៩ ប៉ុន្តែមិនអាចជួយឲ្យ
ក្លឹបអាចរកពាន់សំខាន់ៗណា មួយឡើយអស់រយៈពេល៣ រដូវកាលមកនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top