កីឡា

Kurzawa ប្រឈមមុខ ទៅនឹងក្រុមអ្នកគាំទ្រ ដែលសុំឲ្យគាត់ ចាកចេញពីក្លឹប

កីឡាករខ្សែការពារបារាំង Layvin Kurzama បានក្លាយទៅជាព័ត៌មានចុងក្រោយ នៃទឹកដី Parc des Prince ដែលជាគោលដៅមួយទៀត របស់ក្រុមអ្នកគាំទ្រក្លឹប PSG ដែលចង់ឲ្យគាត់បោះបង់ កុងត្រានិងចាកចេញពីក្លឹប ។

កីឡាករបារាំងរូបនេះ ត្រូវបានរាំងស្ទះដោយក្រុមអ្នកគាំទ្រ ក្លឹបជាច្រើនអំឡុងពេលធ្វើដំណើរ ដោយរថយន្តកាលពីថ្ងៃពុធ និងស្រែកឲ្យកីឡាកររូបនេះ ដើម្បីចាកចេញពីក្លឹប ឲ្យបានឆាប់បំផុត ។

ទោះបីជាកំពុងនាំមុខគេ ក្នុងកំពូលតារាងរបស់លីគបារាំង Ligue 1 ក្តីប៉ុន្តែ PSG បានទទួលបញ្ហាជាច្រើន ពីសំណាក់អ្នកគាំទ្ររបស់ខ្លួនឯងជាពិសេស នៅក្រោយពេលដែលក្លឹបបាន ធ្លាក់ចេញពីពានរង្វាន់ Champions League សាជាថ្មី កាលពីខែមុន។

គួរឲ្យដឹងដែរថាកីឡាករ ដែលកំពុងប្រឈមមុខ ទៅនឹងបណ្តេញចេញដោយក្លឹបនោះ មានដូចជា Neymar, Messi និងចុងក្រោយនេះគឺ Kurzama ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top