អ្នកចាត់ការ Carlo Ancelotti បានទទួលស្គាល់ថា លោកបានសាងកំហុសដែលធ្វើឲ្យ Real Madrid ចាញ់ Barcelona ដល់ទៅ ៤-០ ក្នុងជំនួប El Clasico ក្នុងទឹកដីរបស់ខ្លួនឯង។
ត្បិតតែបរាជ័យបែបនេះក្ដី Real នៅតែបន្តគម្លាត១២ពិន្ទុពី Barca ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti បានយល់ច្បាស់អំពីការខកចិត្តជាមួយការលេងនៃក្រុមរបស់លោក។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត Carlo បានប្រាប់កីឡាករ Real ទាំងអស់ថា កំហុសបរាជ័យគឺមកពីលោក។
នៅក្នុងការប្រកួតក៏មានសកម្មភាពចម្រូងចម្រាសមួយចំនួន ប៉ុន្តែ Ancelotti មិនបានលើករឿងនោះមកនិយាយដើម្បីជាលេសសម្រាប់ការចាញ់ឡើយ។ ដោយទទួលស្គាល់ថា ក្រុមពិតជាលេងមិនបានល្អមែនៗ។ Real បច្ចុប្បន្ននៅតែបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខពីរ Sevilla ៩ពិន្ទុ។
Barcelona ពេលនេះកំពុងកើនទម្រង់លេងមែនទែនក្រោមការដឹកនាំរបស់លោក Xavi ដោយ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ៕