កីឡា

Liverpool នឹងត្រូវប៉ះ Man City ក្នុងការប្រកួត៤ក្រុម ចុងក្រោយ FA Cup

Man City នឹងត្រូវរងចាំការប្រកួតវគ្គ១ភាគ៤ ប៉ះក្រុមប្រជែង Liverpool ខណៈដែល Chelsea នឹងត្រូវប៉ះក្រុម Crystal Palace នៅខែក្រោយ។

ហង្សក្រហម Liverpool ទទួលបានកៅអីនេះ បន្ទាប់ពីជ័យជំនះទាំងប្រផិតប្រផោយ ទៅលើក្រុម Nottingham Forest កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដោយគ្រាប់បាល់តែមួយគ្រាប់គត់ ពីសំណាក់ខ្សែប្រយុទ្ធ Diogo Jota។

ទាំង Man City និង Liverpool សុទ្ធតែកំពុងស្ថិតនៅក្នុង ការប្រកួតប្រជែងពានរង្វាន់ Premier League ផង Champions League ផង ដូចនេះពានរង្វាន់ FA Cup នឹងធ្វើឲ្យក្រុមទាំងពីរ មានកម្លាំងកាន់តែខ្លាំង ដើម្បីចាប់យកលទ្ធផល បានកាន់តែច្រើននៅរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top