កីឡា

អតីតកីឡាករ Arsenal មួយរូបលើកឡើងថា Rice គួរដល់ពេលត្រូវចាកចេញ ពី West Ham

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal លោក Paul Merson បានធ្វើការលើកឡើង និងអំពាវនាវសុំឲ្យកីឡាករឆ្នើម Declan Rice របស់ក្លឹប West Ham ដើម្បីចាកចេញនៅរដូវក្តៅ។

លោក Merson បានបញ្ជាក់ថា៖ Declan Rice គួរតែដាក់សំពាធដើម្បីសុំចាកចេញពីក្លឹប នៅរដូវក្តៅនេះ។សមត្ថភាពរបស់គាត់កំពុងស្ថិតនៅក្នុង កម្រិតមួយផ្សេងទៀត នៃក្រុមកីឡាកររបស់ក្លឹប នាពេលបច្ចុប្បន្ន ពោលគឺប្រហាក់ប្រហែល ទៅនឹងសមត្ថភាពរបស់ N’Golo Kante ។

លោកបន្តថា៖ ខ្ញុំពិតជាមានអារម្មណ៍ ភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀត ប្រសិនបើ Declan Rice នឹងបន្តលេងឲ្យ West Ham ដដែលនៅរដូវកាលក្រោយនោះ ពីព្រោះថាជាច្រើនខែកន្លងមកហើយ ដែលក្លឹបធំៗជាច្រើន បានខិតខំប្រឹងប្រែងចង់បាន កីឡាករខ្សែបម្រើការពារឆ្នើម របស់ជម្រើសជាតិអង់គ្លេសរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top