កីឡា

Xavi បញ្ជាក់ថាទ្វាក្លឹប នៅតែបើកស្វាគមន៍ជានិច្ច ចំពោះ Messi

The Goal នៅថ្ងៃនេះបានចេញផ្សាយថា គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi ដែលជាអតីតមិត្តរួមក្លឹបដ៏ជិតស្និទ្ធ ជាមួយនឹងកំពូលកីឡាករ Lionel Messi បានធ្វើការបញ្ជាក់ថា ក្លឹបនៅតែស្វាគមន៍ជានិច្ច ចំពោះវត្តមានត្រឡប់ របស់កីឡាករអាហ្សង់ទីនរូបនេះ គ្រប់ពេលវេលាទាំងអស់់។

រំលឹកដែរថាកន្លងមក Messi បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានសម្រេចចិត្តផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបបារាំង PSG បន្ទាប់ពីបានរួមរស់ជាមួយនឹង Barcelona អស់រយៈពេលជាង ២ទសវត្សមកហើយក្តី។

ក្លឹប Barcelona ចាប់តាំងពីពេលនោះ មកមានការធ្លាក់ចុះយ៉ាងខ្លាំង នូវទំរង់លេងរបស់ខ្លួន ហើយក៏បានឈានទៅដល់ ការដោះដូរគ្រូបង្វឹកជាច្រើននាក់មកហើយ មុនពេលសម្រេចកោះហៅលោក Xavi ត្រឡប់មកវិញពីប្រទេសកាតា។

លោក Xavi បានបញ្ជាក់បែបនេះថា៖Messi គឺជាកីឡាករល្អបំផុតរបស់ក្លឹប និងលើពិភពលោកដូច្នេះទ្វាក្លឹប តែងតែបើកស្វាគមន៍ ចំពោះកីឡាកររូបនេះជានិច្ចសម្រាប់គាត់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top