កីឡា

Juventus ដាក់ផែនការ ៦៥លានផោន ដើម្បីចរចា Jesus

The Daily Star ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រៅតែពីក្លឹបអាល្លឺម៉ង់ Dortmund ហើយនោះនៅពេលនេះ សូម្បីតែក្លឹប Juventus ក៏កំពុងចាប់អារម្មណ៍ ទៅលើកុងត្រា របស់កីឡាករប្រេស៊ីល Gabriel Jesus ផងដែរ។

ប្រភពដដែលបានឲ្យដឹងដែរថា មកដល់ពេលនេះ ក្លឹបយក្សអ៊ីតាលីមួយនេះ បានដាក់សំណើរ ជាទឹកប្រាក់មួយចំនួនធំ រួចមកហើយទៅកាន់ទឹកដី Etihad ដើម្បីអាចចារយកកីឡាករខ្សែប្រយុទ្ធ Jesus ។

មួយរយៈចុងក្រោយនេះ Jesus ហាក់ដូចជាបានបាត់បង់ឱកាស ក្នុងការបង្ហាញខ្លួនជាទៀងទាត់ ជាមួយនឹង Man City ជាពិសេសនឹងកាន់តែលំបាក ប្រសិនបើក្លឹប នឹងស្វែងរកកីឡាករប្រយុទ្ធថ្មី ដែលបច្ចុប្បន្នកំពុងធ្វើការងារ យ៉ាងមមាញឹក ដើម្បីនាំយកកីឡាករ Erling Haaland មកកាន់អង់គ្លេស។

គួរឲ្យដឹងដែរថាពេលនេះ Man City បានដាក់តម្លៃខ្លួនរបស់កីឡាករ Jesus ព្រមាណជា៦៥លានដុល្លារ ប្រសិនបើក្លឹបណាចង់បាន កីឡាករខ្សែប្រយុទ្ធរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top