កីឡា

អត្តពលិកអូឡាំពិករុស្ស៊ី ប្រឈមមុខ នឹងប្រតិកម្ម បន្ទាប់ពីការជួបជុំ របស់លោក វ្ល៉ាឌីមៀ ពូទីន

ទីក្រុងឡុងដ៍ ៖ អត្តពលិកអូឡាំពិក រុស្ស៊ី ដែលបានចូលរួម ក្នុងការប្រមូលផ្តុំគាំទ្រ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងការលុកលុយ អ៊ុយក្រែន កំពុងប្រឈមមុខ នឹងការរិះគន់ ដោយម្នាក់បាត់បង់ កិច្ចព្រមព្រៀង ឧបត្ថម្ភ និងប្រឈមមុខ នឹងការស៊ើបអង្កេតផ្នែក វិន័យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ម្ចាស់មេដាយពីការ ជិះស្គី ឆ្លងឧបសគ្គ កាយសម្ព័ន្ធ ជិះស្គីលើទឹកកក និងហែលទឹកបានប្រមូលផ្តុំគ្នា នៅលើឆាកនៅកីឡដ្ឋាន Luzhniki កាលពីថ្ងៃសុក្រ ជាផ្នែកមួយ នៃកម្មវិធីប្រគុំតន្ត្រី និងកម្សាន្តជុំវិញសុន្ទរកថា របស់លោកពូទីន ។ អង្គភាពគ្រប់គ្រងកីឡា បានប្រាប់សារព័ត៌មាន The Associated Press ថា កីឡាករហែលទឹកជើងឯកអូឡាំពិក Evgeny Rylov កំពុងស្ថិត នៅក្រោមការស៊ើបអង្កេត សម្រាប់ការចូលរួម ក្នុងព្រឹត្តិការណ៍នេះ ។

FINA មានការ ខកចិត្តយ៉ាងខ្លាំង ក្នុងការកត់សម្គាល់របាយការណ៍ ទាក់ទង នឹងការបង្ហាញខ្លួនរបស់ Evgeny Rylov នៅកីឡដ្ឋាន Luzhniki អំឡុងពេល បាតុកម្ម កាលពីថ្ងៃសុក្រ ហើយយើងកំពុងស៊ើបអង្កេតលើបញ្ហានេះ បន្ថែមទៀត ។ Rylov ក៏បានបាត់បង់ កិច្ចព្រមព្រៀង យល់ព្រមជាមួយ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ហែលទឹក Speedo ផងដែរ ដោយសារតែការចូលរួម របស់លោក នៃការប្រមូលផ្តុំគាំទ្រលោកពូទីន ។

ក្រុមហ៊ុនបាននិយាយថា បន្ទាប់ពីការចូលរួម របស់លោកនៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ កាលពីចុងសប្តាហ៍ Speedo អាចបញ្ជាក់ថា ខ្លួនបានបញ្ចប់ការឧបត្ថម្ភរបស់ Evgeny Rylov ជាមួយនឹងប្រសិទ្ធភាពភ្លាមៗ។ យើងថ្កោលទោសសង្រ្គាម នៅអ៊ុយក្រែន តាមរបៀបដ៏ខ្លាំងក្លាបំផុត និងឈរក្នុងសាមគ្គីភាព ជាមួយប្រជាជនអ៊ុយក្រែន អត្តពលិក និងមិត្តរួមក្រុមរបស់យើង រងផលប៉ះពាល់ដោយជម្លោះ ។

Speedo បានបន្ថែមថា ខ្លួននឹងបរិច្ចាគថ្លៃឧបត្ថម្ភ ដែលនៅសេសសល់របស់ Rylov ដល់ UNHCR ជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ថែទាំជនភៀសខ្លួន ។ អត្តពលិកភាគច្រើន រួមទាំង Rylov ត្រូវបានគេថតពាក់អាវ មានអក្សរ “Z” នៅលើទ្រូងនៅការជួបជុំ។ អក្សរនេះមិនមែនជាផ្នែក នៃអក្ខរក្រមរុស្ស៊ីទេ ប៉ុន្តែ បានក្លាយជា និមិត្តសញ្ញានៃការគាំទ្រ សម្រាប់កងទ័ពរុស្ស៊ី បន្ទាប់ពីវាត្រូវបានគេប្រើ ជាសញ្ញាសម្គាល់លើ រថពាសដែករុស្ស៊ី កំពុងប្រតិបត្តិការនៅប្រទេស អ៊ុយក្រែន ៕ ដោយ៖លី ភីលីព

Most Popular

To Top